ភ្នំពេញ ៖ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំង សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាល គណៈនាយក កាលព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ទោ សៅ រក្សា ដែលបានពលីជីវិតក្នុងបេសកកម្មការចុះបង្ក្រាបជនសង្ស័យ។
រដ្ឋបាលខណ្ឌ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រុំ និងសម្តែងការសោកស្តាយចំពោះមរណភាពលោក អនុសេនីយ៍ទោ សៅ រក្សា ហើយរដ្ឋបាលខណ្ឌមានភាពសោកស្តាយជាទីបំផុត ដែលបានបាត់បង់ធនធានមនុស្ស ដែលមិនអាចយកអ្វីមកប្រៀបផ្ទឹមបាន ដោយលោក អនុសេនីយ៍ទោ សៅ រក្សា មានស្នាដៃជាច្រើននក្នុងការជួយប្រជាពលរដ្ឋ និងសង្គមជាតិ។
Facebook Comments
Loading...