លោក សុខ សម្បត្តិ ! ដើម្បីពង្រឹងកិច្ចការងារសន្តិសុខឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ មន្ត្រីយើងគឺត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់នៅខុនដូរ ស​ណ្ឋាគារ ជាប្រចាំ

0
231

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាពខណ្ឌ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកសុខ សម្បត្តិ អភិបាល នៃគណះអភិបាលខណ្ឌបឹងកេងកង លើកឡើងថា ដើម្បីពង្រឹងកិច្ចការងារសន្តិសុខឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ មន្ត្រីរបស់យើងត្រូវពិនិត្យតាមដានលើជនបរទេសដែលកំពុងស្នាក់នៅតាមខុនដូរ ឬស​ណ្ឋាគារ ផ្ទះសំនាក់ ដោយចាំបាច់ត្រូវសហការជាមួយម្ចាស់ទីតាំងអាជីវកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ កំណត់បានថា ជនបរទេសទាំងនោះ ជាបុគ្គលចូលមកកម្ពុជាស្របច្បាប់ ឬមិនស្របច្បាប់។

លោកសុខ សម្បត្តិ បានមានប្រសាសន៍ទៀតថា ពិតណាស់ថា បច្ចុប្បន្ននេះប្រទេសជាតិបានជួបនូវសុខសន្តិភាពក៏ពិតមែន ក៏ប៉ុន្តែអាជ្ញាធរក៏មិនត្រូវបណ្តែតបណ្តោយមិនខ្វាយខ្វល់លើការងារន្តិសុខនោះទេ ព្រោះអំពើអសន្តិសុខនានាអាចកើតមានបានគ្រប់ពេលវេលា ដែលបង្កឡើងដោយក្រុមជនមានចេតនាបង្កភាពវឹកវរដល់សង្គមជាតិ។ ក្នុងនោះលោកអភិបាលខណ្ឌបានណែនាំ ឱ្យមន្ត្រីក្រោមឱ្យវាទ បន្តយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ,ល្បែងស៊ីសង , បញ្ហាគ្រឿងញៀន និងបង្កើនការចេញល្បាតពួកស្ទាក់នៅក្នុងដែនដីរបស់ខ្លួនឱ្យបានខ្លាំង ដើម្បីត្រៀមបង្ក្រាបចំពោះសភាពការណ៍ លួច , ឆក់ ឬប្លន់ជាដើម ដែលសកម្មភាពទាំងនេះអាចកើតមានឡើងបានគ្រប់ពេល នៅរាល់ពេលដែលជនសង្ស័យមានឱកាសអាចប្រព្រឹត្តិសកម្មភាពបាន។

លោកអភិបាលខណ្ឌបានបន្ថែមថា ឱ្យយកចិត្តទុកដាក់ពិនិត្យតាមដានលើជនបរទេសដែលកំពុងស្នាក់នៅតាមខុនដូរ ឬសណ្ឋាគារ ដោយចាំបាច់ត្រូវសហការជាមួយម្ចាស់ទីតាំងអាជីវកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ កំណត់បានថា ជនបរទេសទាំងនោះ ជាបុគ្គលចូលមកកម្ពុជាស្របច្បាប់ ជៀសវៀងក្រុមឧក្រិដ្ឋជនខ្លះបានយកកម្ពុជាជាទីកន្លែងជ្រកកោន ហើយប្រព្រឹត្តិសកម្មភាពបទល្មើសធំៗដូចជា ការជួញដូរគ្រឿងញៀនឆ្លងកាត់ប្រទេស , អំពើចាប់ជំរិតទារប្រាក់ និងការប៉ងបង្កភារវកម្មផ្សេងៗជាដើម .ល .។ លោកបញ្ជាក់ថា បើខុនដូ ឬសណ្ឋាគារ ណាមិនសហកាមួយដងជាពីរដងត្រូវរាយការទៅថ្នាក់លើ តែបើខុនដូ ឬសណ្ឋាគារណាព្រមសហការគឺយើងលើកទឹកចិត្ត បើទុកឲ្យនរណាម្នាក់រួចខ្លួននោះទេ។

ជាចុងក្រោយលោកសុខ សម្បត្តិ បានដាក់បញ្ជាការគណះបញ្ជាការឯកភាពថ្នាក់រដ្ឋបាលសង្កាត់៧ គឺត្រូវមានក្រុមទទួលវេនប្រចាំបញ្ជារជាប្រចាំថ្ងៃ ដើម្បីត្រៀមសម្រាប់ការឆ្លងតបជាមួយថ្នាក់ខណ្ឌ ក្នុងករណីមានសភាពការបន្ទាន់ណាមួយកើតឡើង ។ ដោយការត្រៀមនោះទៀតសោត មិនកំណត់ចាំបាច់ទាល់តែចៅសង្កាត់ជាអ្នកដឹកនាំវេនរហូតនោះទេ ពោ​លគឺត្រូវបង្កើតក្រុម ដើម្បីទទួលខុសត្រូវ និងម្ចាស់ការលើការងារនេះឱ្យបានទៀតទាត់។

អ្វីដែលកាន់តែសំខាន់ លោកអភិបាលបានដាស់តឿនដល់កម្លាំងគណះបញ្ជាការឯកភាពទាំងអស់ មិនត្រូវភ្លេចខ្លួន លើការប៉ងធ្វើចលនាបាតុកម្ម ឬកុបកម្មណាមួយដែលបង្កឡើងដោយក្រុមប្រឆាំងក្រៅច្បាប់ មានចេតនាទុច្ចរិតបង្កភាពវឹងវរដល់សន្តិសុខសង្គមជាតិ ពិសេសការប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ននេះ ពោលគឺត្រូវតែទប់ស្កាត់ និងបង្ក្រាបឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ៕

 

Facebook Comments
Loading...