កីឡាករ ចាន់ ប៊ុនហឿន ត្រូវរថយន្ដទំនើប១គ្រឿងបើកបុក ពីក្រោយខណៈពេលកំពុងរត់ហាត់តាមផ្លូវ បណ្តាលឲ្យប៉ើងទៅលើរថយន្តធ្លាក់មករងរបួសធ្ងន់

0
105

ប្រដាល់ ៖ កីឡាករ ចាន់ ប៊ុនហឿន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយ​សារត្រូវរថយន្ដទំនើប១គ្រឿងព័ណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BT 8081 បុកពីក្រោយខណៈពេលកំពុងរត់ហាត់តាមផ្លូវ បណ្តាលឲ្យប៉ើងទៅលើរថយន្តធ្លាក់មករងរបួសបែកក្បាល បាក់ដងកាំបិត ចំណែកកីឡាករ ហាប់ ខា រងរបួសធ្ងន់ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ នៅផ្លូវមាត់ទន្លេ ម្ដុំសណ្ឋាគារ សុខាភ្នំពេញ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបើកបុកពីក្រោយពេញទំហឹងលើកីឡាករប្រដាល់គុនខ្មែរ គឺកីឡាករ ចាន់ ប៊ុនហឿន និងកីឡាករ ហាប់ ខា ពេលកំពុងរត់ហាត់តាមផ្លូវបានរងរបួសធ្ងន់ទាំង២នាក់នេះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដែលអ្នកស្នេហាវិស័យកីឡាច្រើនមានការអាណិតអាសូរជាខ្លាំង ខណៈកីឡាករទាំង២នាក់កំពង់តែមានឈ្មោះបោះសម្លេង និងកំពង់ឡើងជើង ត្រៀមប្រកួតនាថ្ងៃខាងមុខឆាប់ៗ ហើយការរងរបួសនេះមិនដឹងថាសម្រាកព្យាបាលយូប៉ុណ្ណា ហើយក៍មិនដឹងថាអាចឡើងប្រកួតវិញបានឬក៍អត់នោះទេ។

គួរឲ្យ​អាណិត​ចាន់ ប៊ុនហឿន ណាស់ មិនដឹងប្រើពេលប៉ុន្មានទៀត ទើបឡើងវៃបានវិញទេ ដោយសារតែអ្នកបើកបរគ្មានក្រមសីលធម៌ ខូចកីឡាករអស់ហើយធនធានកំពង់តែល្អផង ប្រសិនកីឡាករទាំង២នាក់រងរបួសមិនអាចហ្វឹកហាត់ឡើងប្រកួតទៀតបានពិតជាគួឲ្យសោកស្តាយណាស់សម្រាប់គុនខ្មែរមួយនេះ។

តាមប្រភពព័ត៌មាន កីឡាករ ចាន់ ប៊ុន ហឿន រងរបួសធ្ងន់បាក់ដងកាំបិត ខណ:កីឡាករ ហាប់ ខា រងរបួសធ្ងន់គំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយលោកឧកញ្ញាស្រី ចាន់ថន បានទៅសួរសុខទុក្ខកីឡាករទាំងពីនៅមន្ទីពេទ្យផងដែរ៕

Facebook Comments
Loading...