គុនល្បុក្កតោ ជាកីឡាដែលត្រូវបានដាក់ឲ្យប្រកួតដណ្តើមមេដាយជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយគុនល្បុក្កតោ ក៍ត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ផងនោះ ថ្មីៗនេះសហព័ន្ធគុនល្បុក្កតោឥណ្ឌាបានរៀបចំការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១ (1st Kun Bokator Federation Cup 2024) ទទួលបានជោគជ័យ ។ អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ ស្ថាប័នព័ត៌មាននៅក្នុងប្រទេសឥណ្ឌាជាច្រើនបានចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតនេះដែរ។
តាមការឲ្យដឹងពីសហព័ន្ធគុនល្បុក្កតោឥណ្ឌាថា ការប្រកួតជ្រើសរើសជើងឯកគុនល្បុក្កតោលើកទី១នេះមានកីឡាករ កីឡាការិនីប្រមាណ២០០នាក់បានចូលរួមប្រកួត ក្នុងនោះមានវិញ្ញាសាកម្រិតកុមារ វិញ្ញាសាយុវជន វិញ្ញាសាកម្រិតមនុស្សធំទាំងបុរស និងនារី។ អត្តពលិកទាំងអស់ប្រមាណ២០០នាក់បានចូលរួមប្រកួតដែលមកពីរដ្ឋ១២ផ្សេងគ្នានៅក្នុងប្រទេសឥណ្ឌា។ ការប្រកួតមានរយៈពេល២ថ្ងៃគឺទី២០-២១ ខែមេសា ឆ្នាំ២០២៤ នៅទីលាន Shirdi ក្នុងរដ្ឋ Maharashtra។
សហព័ន្ធគុនល្បុក្កតោឥណ្ឌាក៏បានអរគុណដល់សហព័ន្ធគុនល្បុក្កតោអន្តរជាតិដែលបានជួយគាំទ្រក្នុងការរៀបចំឲ្យព្រឹត្តិការណ៍លើកដំបូងនេះទទួលបានជោគជ័យ។ ក្នុងចំណោមសាលាគុនល្បុក្កតោនៅឥណ្ឌាដែលបានចូលរួមគឺមានសាលារៀនមួយឈ្មោះ Matheran Velley English Medium School បានបញ្ជូនកីឡាករ កីឡាការិនីជាច្រើននាក់ចូលរួមប្រកួត។ ពួកគេបានឈ្នះមេដាយមាស៥គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង។អ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ ស្ថាប័នព័ត៌មាននៅក្នុងប្រទេសឥណ្ឌាជាច្រើនបានចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតនេះដែរ។
នៅក្នុងកម្មវិធីបានបញ្ជាក់ថា គុនល្បុក្កតោត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) និងជាកីឡាដែលត្រូវបានដាក់ឲ្យប្រកួតដណ្តើមមេដាយជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕