សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានប្រមូលផ្ដុំគ្នាដើម្បីសម្តែងមតិ និងដាក់ញ្ញត្តិទៅស្ថានទូតវៀតណាម ទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម

0
325

ភ្នំពេញ ៖ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ ដឹកនាំដោយ សឺន ជុំជួន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានប្រមូលផ្ដុំធ្វើនៅក្នុងវត្តសាមគ្គីរង្ស៊ី ក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសម្តែងមតិ និងដាក់ញ្ញត្តិទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំ។

ការប្រមូលផ្តុំនេះ ក្នុងគោលបំណងដាក់បញ្ញត្តិទៅស្ថានទូតវៀតណាម តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីទាមទារឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ។

Facebook Comments
Loading...