បន្ទាប់ពីឈ្នះបានខ្សែក្រវ៉ាត់ ការចង់សងសឹកទៅលើយោធីន ដើម្បីជម្រះបញ្ជីចាស់ របស់ប៉ឺត សង្ឃឹម មានពន្លឺបណ្តើរៗហើយ

0
418

ភ្នំពេញ ៖ ការចង់សងសឹកទៅលើយោធីន ដើម្បីជម្រះបញ្ជីចាស់ របស់ប៉ឺត សង្ឃឹម មានពន្លឺបណ្តើរៗហើយ ក្រោយឈ្នះបានខ្សែក្រវ៉ាត់មួយគ្រឿង ពីកម្មវិធី XTR​EME CAMBODIA KUN KHMER កាលពីពេលថ្មីៗកន្លងមកនេះ ដោយកីឡាករ បឺត សង្ឃឹម បានប្រាប់អ្នកគាំទ្រ ថារូបគេចង់ជួបជាមួយ កីឡាករ យោធីន ម្តងទៀតដើម្បីជម្រះបញ្ជីចាស់ ដែលខ្លួនធ្លាប់ចាញ់កីឡាកររូបនេះទាំងមិនអស់ចិត្ត។

ឆ្លើយតបនិងពិធីករ ទូរទស្សន៏មួយសួរថា តើ កីឡាករ បឺត សង្ឃឹមចង់ជួបកីឡាករ បរទេសរូបណា បឺត សង្ឃឹម ឆ្លើយថាកីឡាកររូបណាក៏បានដែរ ឲ្យតែមានអ្នករៀបចំ ផ្គួរផ្គងឲ្យជួប តែអ្វីដែលខ្លួនគេចង់ ជួប បំផុតនោះគឺ កីឡាករ ថៃ យោធីន ដើម្បីជម្រះបញ្ជីចាស់ ដែលសង្ឈឹម ចាញ់កីឡាករ រូបនោះទាំងមិនអស់ចិត្ត កាលពីប្រកួតដណ្តើម  ខ្សែក្រវាត់​ស្ថាប័ន WBC ប្រទេសអូស្ត្រាលី។

សូមរំលឹកថាកាលពី ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ  កីឡាករ បឺត សង្ឃឹម បានទៅ ប្រកួត នៅ ប្រទេស អូស្ត្រាលី ដណ្តើម  ខ្សែក្រវាត់ស្ថាប័ន WBC ជាមួយ ជើងខ្លាំង ថៃ គឺកីឡាករ  យោធិន។ ការប្រកួតនៅដើមទឹកទី១ កីឡាករទាំងពីរបានចូលបុកគ្នាមួយប្រ៉ាវ យោធិនត្រូវកែងរបស់ ប៊ឺត សង្ឃឹម ដែរ តែអត់បែក។ចំណែក  ប៊ឺត សង្ឃឹម ត្រូវកែងរបស់ យោធិន ហើយបែកផ្នែកខាងលើនៃភ្នែកខាងឆ្វេងបន្តិច។ ពេលបុកគ្នាមួយប្រ៉ាវនោះ អាជ្ញាកណ្តាលបន្តឱ្យកីឡាករទាំងពីរប្រកួតធម្មតា។ ប្រហែល២០វិនាទីក្រោយមកក៏ឱ្យពេទ្យពិនិត្យមើលមុខរបួស។ ក្រោយពិនិត្យរួចគ្រូពេទ្យបានសម្រចចិត្តបញ្ឈប់ ប៊ឺត សង្ឃឹម មិនឱ្យបន្តការប្រកួតបន្តទៀត។ កីឡាករខ្មែរប៊ឺត សង្ឃឹម ត្រូវបានអាជ្ញាកណ្តាល និងគ្រូពេទ្យបញ្ឈប់ទាំងមិនអស់ចិត្ត។ មិនអស់ចិត្តព្រោះថា ស្នាមបែកលើភ្នែកខាងឆ្វេងមានទំហំល្មម និងមិនមានហូរឈាមខ្លាំងក្លានោះទេ។ ប៊ឺត សង្ឃឹមបានលើកទ្រគោះបោកបោះចុះឡើងបង្ហាញថា ការសម្រេចនេះមិនសមហេតុមិនសមទាល់តែសោះ។ រីកីឡាករថៃ យោធិន ឯណោះវិញ ហាក់បានដឹងរួចជាស្រេចហើយថាខ្លួនជាអ្នកទទួលបានជ័យជម្នះ។ ជ័យជម្នះមួយដែលត្រូវបានគេមើលឃើញថា “អ្វីៗហាក់មានដូចជាមានការគ្រោងទុក”។ យ៉ាងណាក៏ដោយឈ្នះឬចាញ់ គឺជាកីឡា។ ពលរដ្ឋខ្មែរបានស្នើឱ្យក្រុមហ៊ុនស្រាបៀរធំៗនៅកម្ពុជា គួរទៅដឹកដៃកីឡាករថៃមកឱ្យប៊ឺត សង្ឃឹម សងសឹក។ ហើយបើស្រាបៀរណាអាចធ្វើបានក្រុមហ៊ុនស្រាបៀរនោះ អាចនឹងយកឈ្នះចិត្តពលរដ្ឋខ្មែរបានច្រើនជាក់ជាមិនខាន។ មហាជន រំពឹងថានឹងមានក្រុមហ៊ុនសា្របៀរធំៗដូច Cambodia beer, Krun Beer ឬGanzberg បៀរជាដើមនឹងទៅដឹកដៃកីឡាករថៃ យោធិន ឱ្យមកប្រកួតជាមួកីឡាករខ្មែរ ប៊ឺត សង្ឃឹម ម្តងទៀតដើម្បីសងសឹកជាក់ជាមិនខាន។ ឥឡូវនេះ ពន្លឺ ចាប់ផ្តើមលិចចេញបណ្តើរៗហើយ ក្រោយពី បឺត សង្ឃឹម ប្រកាសចង់ជួបជាមួយ យោ ធីន ដើម្បីជម្រះបញ្ជីចាស់ ឲ្យដាច់ស្រេច៕

Facebook Comments
Loading...