ភ្នំពេញ ៖ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត១ចំនួន និងពុទ្ធបរិស័ទចំណុះជើងវត្តនៅភូមិគ្រួស សង្កាត់សំរោងផង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានមូលមតិគ្នាជាឯកឆន្ទដង្ហែអង្គកឋិនទានសាមគ្គីចូលមកកាន់វត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស និងដើម្បីប្រមូលបច្ច័យកសាង សមិទ្ធផលនានានៅក្នុងទីអារាមនេះឲ្យបានកាន់តែប្រសើរថែមទៀត។
ព្រះញាណវិសុទ្ធិវង្ស សាត វិបុល ព្រះអធិបតីសង្ឃ វត្តជេដ្ឋាឧត្តម មានសង្ឃដីការថា តាមទំនៀមទំលាប់ប្រពៃណីនៃ ព្រះពុទ្ធសាសនា...