ពិភពលោកកំពុងប្រឈមនឹងសីតុណ្ហភាពខ្ពស់បំផុតក្នុងឆ្នាំ២០២៣ នៅពេលដែលបាតុភូតអាកាសធាតុ El Nino ត្រលប់មកវិញ

0
401

បរទេស ៖ ឆ្នាំដែលក្តៅបំផុតនៅលើពិភពលោកក្នុងកំណត់ត្រា គឺឆ្នាំ២០១៦ ជាមួយនឹងបាតុភូតអាកាសធាតុ El Nino ដ៏ខ្លាំងក្លា។ ៨ឆ្នាំចុងក្រោយនេះ គឺជាឆ្នាំទី ៨ ហើយដែលអាកាសធាតុក្តៅបំផុតនៅលើពិភពលោកក្នុងកំណត់ត្រា ដែលនេះឆ្លុះបញ្ចាំងពីនិន្នាការឡើងកំដៅរយៈពេលវែងដែលជំរុញដោយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ទ្វីបអឺរ៉ុបបានជួបប្រទះរដូវក្តៅ បំផុតរបស់ខ្លួនក្នុងកំណត់ត្រាកាលពីឆ្នាំ២០២២ ខណៈពេលដែលភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ បានបណ្តាលឱ្យមានគ្រោះទឹកជំនន់ដ៏មហន្តរាយនៅក្នុងប្រទេសប៉ាគីស្ថាន ហើយនៅក្នុងខែកុម្ភៈ កម្រិតទឹកកកនៅសមុទ្រអង់តាក់ទិកបានឈានដល់កម្រិតទាបបំផុត។

Facebook Comments
Loading...