ស្វាយរៀង ៖ នារីបុគ្គលិកកាស៊ីណូ DYNASTY ម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់នៅក្នុងបន្ទាប់ជួល មួយកន្លែងនា ក្រុងបាវិត ខេត្តស្វាយរៀង។ដោយត្រូវគេសម្លាប់ សាកសពដាច់ចេញពីដងខ្លួន ខណះមូលហេតុនៅមិនទាន់ដឹងនៅឡើយ។
ការប្រទះឃើញសាកសពសនេះបានកើតឡើង កាលពី ព្រឹក ថ្ងៃទី២០ ខែមេសា នៅចំណុច បន្ទប់ជួល ផ្លូវកំពង់ស្ពាន ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពី សមត្ថកិច្ចជំនាញ ចុះពិនិត្យរកឃើញ ថា នារី រងគ្រោះ ត្រូវឃាតក សម្លាប់ ដោយកាត់ក្បាល ដាច់ចេញពីខ្លួន. ក្បាលនៅក្នុងបន្ទប់ទឹក ចំណែកដងខ្លួននៅលើពួក។
តាមរបាយការណ៍បឋមបានឲ្យដឹងថា ករណីឃាត់កម្មនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លុះព្រឹកឡើងហទើបភ្ញាក់ផ្អើល ចំណែក មូលហេតុ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ។
ពាក់ពន្ធ័ករណីខាងលើនេះដែរលោកអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតបានអោយដឹងនៅរសៀលនេះថាពិតជាមានករណីឃាតកម្មខាងលើប្រាកដមែន ដោយជនរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូDYNASTY មានស្រុកកំណើតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកបន្តថា រហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ចរបស់លោកនិងកម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកំពុងធ្វើការស្រាវជ្រាវបន្តទៀតដើម្បីស្វែងរកជនសង្ស័យមកចាត់ការតាមច្បាប់អោយខាងតែបាន។ តាមប្រភព ពីក្រៅផ្លូវការបានឲ្យដឹងថា ករណីឃាតកម្មខាងលើនេះអាច ជារឿងគំនុំ បណ្តាលមកពីរឿងស្នេហាត្រីកោណ៕