បទល្មើសនេសាទនៅក្នុងតំបន់អភិរក្សទួលចារ ភូមិស្ទឹងស្ងួត កើតមានយ៉ាងអនាធិបតេយ្យដែលលោកប្រ ធានសហគមន៍ និងមន្ត្រីជលផលមិនចំណាត់ការ

0
280

កំពង់ឆ្នាំង ប្រជាពលនៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាត បានរាយការណ៍ឲ្យដឹងថា បទល្មើសនេសាទ ដាក់សម្រាស់ និងរបាំងចាប់ត្រីខុសច្បាប់កំពុងកើតមានយ៉ាងអនាធិបតេយ្យនៅក្នុងតំប ន់អភិរក្សទួលចារ ដែលមានលោក ជួន ផង់ ប្រធានសហគមន៍នេសាទ មិនខ្វាយខ្វល់ឡើយហើយមន្ត្រីជលផលទទួលខុសត្រូវក្នុងសង្កាត់រដ្ឋបាលជល់ផលកំពង់ត្រឡាច ក៏មិនអើពើចុះបង្ក្រាបទៀត។

ករណីនេះ ប្រជាពលរដ្ឋស្នើសុំដល់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក លី ឡា  នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងអាជ្ញាធរពាក់ព័ន្ធមេត្តាជួយបើកភ្នែកមើល នុងចំណាត់ការបង្ក្រាបរាល់បទល្មើសនេសាទក្នុងផ្ទៃទឹកជាតំបន់អភិរក្សពូជត្រីនេះផង។

ប្រជានេសាទក៏សំណូមពរឲ្យមន្ទីរកសិកម្មខេត្ត គួរតែបោះឆ្នោតជ្រើសរើសប្រធានសហគមន៍នេសាទស្ទឹងស្ងួតថ្មី ព្រោះប្រធានសហគមន៍ចាស់លោក ជួន ផង់ គ្មានសមត្ថភាពការពារតំបន់អភិរក្សខាងលើនេះឡើយ គឺឃើញបទសុំមើលនេសាទកើតមានទាំងវស្សា និងខែប្រាំង ពេលអ្នកកាសែតសួរនាំលោកឆ្លើយថា “ចង់សរសេរផ្សាយអីក៏ផ្សាយទៅ”។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ប្រាប់កាសែតថា “បទល្មើសនៅចំណុចខាងលើនេះលោកបានបញ្ជារឱ្យសង្កាត់នេសាទកំពង់ត្រឡាច និងផ្នែកនេសាទកំពង់ ប្រាសាទចុះបង្ក្រាប កាលពីថ្ងៃទី១៨-១៩ ខែមេសា ប៉ុន្តែមកដល់ពេ លនេះលោកពុំទាន់ទទួលបានរបាយការណ៍នៅឡើយ”។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានដាក់បទបញ្ជាដល់អស់លោកជាអភិបាលខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ ត្រូវតែចុះបង្ក្រាបបទល្មើសនេសាទជាប្រចាំដូចភ្លៀងរលឹម ដើម្បីការពារធនធានជល់ផល មិនត្រូវបណ្ដែតបណ្ដោយឲ្យបទល្មើសកើតមានយ៉ាងអនាធិបតេយ្យនោះឡើយ។ បើបទល្មើសកើតមាននៅតំបន់ណា សមត្ថកិច្ច ឬអាជ្ញាធរនៅតំបន់នោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ហើយក៏អាចប្រឈមនឹងការដកចេញពីតំណែងផងដែរ៕

Facebook Comments
Loading...