ភ្នំពេញ ៖ កម្លាំងប្រតិកម្មរហ័ស គឺជាកម្លាំងឃោសនាអប់រំ ជាមេខ្យល់ និងជាសមាជិកបក្ស គឺមានតួនាទីក្តាប់សតិអារម្មណ៍ តាមដានត្រួតពិនិត្យ និងវាយបកទប់ទល់ចំពោះពួកប្រឆាំង និងត្រូវនែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលដើរផ្លូវខុសឲ្យមករួមរស់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នានាថ្ងៃទី២៣កក្កដា ដើម្បីគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដឹកនាំប្រទេសបន្តទៀត។
នេះជាការរៀបចំបណ្ដាញការងារ បក្សឲ្យបានរឹងមាំ ដើម្បីពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សាភ្ជាប់ពីថ្នាក់កណ្ដាលទៅថ្នាក់មូលដ្ឋាន ក្នុងបំណង ស្វែងយល់ពីអ្វីដែលកើតមានឡើងនៅក្នុងមូលដ្ឋាន សំដៅ បំពេញកង្វះខាត ដែលកើតមានកន្លងមកឲ្យបានគ្រប់ជ្រុងជ្រោយធ្វើឲ្យប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានមានភាពនឹងនរមានការអភិវឌ្ឍ និង មានជំនឿចិត្តយ៉ាងពេញលេញក្នុងការរស់នៅក្រោមការគ្របគ្រងរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
ក្នុងនាមយើងជាមន្ត្រីបក្សរបស់គណៈបក្សប្រជាជនកម្ពុជា ត្រូវបកស្រាយឲ្យបានច្បាស់ប្រាប់ដល់ប្រជាពលរដ្ឋនៅសភាពការបច្ចប្បន្នដែលរដ្ឋាភិបាលបានធ្វើ ទាំងនេះគឺជាការលើកឡើងរបស់លោកហួរ ហួត ប្រធានចលនាឃោសនាអប់រំខណ្ឌព្រែកព្នៅ ក្នុងពិធីសំណេះសំណាលជាមួយកម្លាំងប្រតិកម្មរហ័ស នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះនៅស្នាក់ការគណបក្សសង្កាត់សំរោង។
លោកបញ្ជាក់ថា យើងទាំងអស់គ្នា ត្រូវជួយគ្នាពង្រឹងក្រុមបក្សឲ្យមានគុណភាព និងខ្លាំងខ្លាជាងមុនបន្ថែមទៀត ដើម្បីទទួលជ័យជំនះនាពេលបោះឆ្នោត សកលនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ដើម្បីគណបក្សប្រជាជនកម្ពុជា យើងបានដឹកនាំប្រទេស ដោយមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីជាបន្តទៀត។
ក្នុងឱកាសនោះផងដែរលោកស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានមានប្រសាសន៍ថា កម្លាំងប្រតិកម្រហ័សទាំងអស់ ត្រូវរួបរួមសាមគ្គី សហាការគ្នាទៅវិញទៅមក ជាពិសេសសក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យបានច្បាស់ ពន្យល់នែនាំ និងបកស្រាយដល់ពួកគាត់ កុំឲ្យជឿទៅលើពួកប្រឆាំងដែលបង្កាច់បង្ខូចមកលើរដ្ឋាភិបាលដែលគ្មានការពិត។ បើគេនិយាយថាសម្តេចតេជោហ៊ុន សែន ដឹកនាំប្រទេសយូ យើងត្រូវពន្យល់ប្រាប់ទៅពួកគេវិញថា ពួកយើងជាអ្នកបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមកទើបសម្តេចតេជោ កាន់តំណែងបានយូនោះ។
លោកបន្តថា កាលដែលលោកទៅក្រៅប្រទេស លោកបានជួបបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ដែលទៅរស់នៅបរទេសច្រើនឆ្នាំហើយមិនដែលបានមកលេងស្រុក ហើយកន្លងមកបានជឿតាមពួកប្រឆាំងដែលតែងតែនិយាយអាក្រក់ពីស្រុកខ្មែរ។ តែដល់ពេលលោកបានពន្យល់និងឲ្យមើលពីការរីកចំរើនរបស់ប្រទេសកម្ពុជា នាពេលបច្ចប្បន្នទើបពួកគាត់ដឹងថា មិនដូចពួកអគតិមួយចំនួននិយាយបង្ខូចនោះទេ។ លោកអនុប្រធានបន្តថា កាលពីចូលឆ្នាំថ្មីៗកន្លងមកនេះ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសជាច្រើន ទាំងអ្នកធ្លាប់និយាយអាក្រក់ពីស្រុកខ្មែរ បានមកលេងស្រុកខ្មែរដែរ ហើយបានសសើរក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំនាវាកម្ពុជាឲ្យរីកចំរើនយ៉ាងឆាប់រហ័សទាំងមិននឹកស្មានដល់៕