បើចង់ទស្សនា ភាពយន្តបែបរន្ធត់ សូមកុំភ្លេច រឿង «ខ្មោចអ្នកតាកាច់»

0
252

ភ្នំពេញ ៖ ខ្សែភាពយន្តរឿង «ខ្មោចអ្នកតាកាច់» គឺជាភាពយន្តថៃដែលជាស្នាដៃថ្មីពីអ្នកដឹកនាំរឿង «លោកបងណាក់» បាន  ចាក់ បញ្ចាំងថ្ងៃដំបូងជាផ្លូវការនៅ កម្ពុជា ហើយ  កាលពី ល្ងាច ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ ។ ហ្វេនដែលជា អ្នក និយម ចូលចិត្ត វិស័យ ភាពយន្ត បានបង្ហាញ អារម្មណ៍ រំភើប និង ក្តី សប្បាយរីករាយ ជា ពន់ពេកនៅពេល បាន ចូលរួមទស្សនាភាពយន្ត ដ៏ រន្ធត់ នេះ។

ភាពយន្តរន្ធត់បែបមន្តអាគមខ្មៅងងឹតនេះ បានតំណាលពី ប្រជាជនដែលរស់នៅភូមិដាច់ស្រយាលមួយ នៅលើកោះ ដុនស៊ីងថាម មានជំនឿខ្លាំងទៅលើភាពសាកសិទ្ធិនៃរូបសំណាក។ នៅពេល ដែលមានអ្នកស្លាប់ ពួកគេធ្វើពិធីដ៏ចម្លែកនឹងគួរឲ្យខ្លាចមួយ ដោយយកកំទេចផេះ ឬឆ្អឹងរបស់សាកសពដែលបូជានោះ ទៅរក្សាទុកនៅក្នុងរូបសូន ដើម្បីទុកធ្វើការគោរពដោយអ្នកស្រុកទាំងឡាយរួមទាំងព្រះសង្ឃផងដែរ។ រូបសំណាក មានច្រើនបែប ច្រើនប្រភេទ ច្រើនសណ្ឋាន ដែលវាជាគ្រឿង ស័ក្តសិទ្ធមួយប្រភេទដែលមានតាំងពីសម័យព្រះពុទ្ធ ជាវត្ថុដ៏ពិសិដ្ឋ ក៏ដូចជាវត្ថុដ៏គួរឱ្យភ័យខ្លាច រូបសូន្យនេះត្រូវបានចារមន្តគាថាមន្តអាគមងងឹត ខ្លះត្រូវប្រើប្រាស់ដើម្បីការពារ ខ្លះប្រើដើម្បី ខ្លះទៀតត្រូវប្រើដើម្បីបំផ្លាញ។

តួប្រុស ថាម បានមកតាមរកបងប្រុសរបស់ខ្លួនឈ្មោះ ធី ដើម្បីផ្ដល់ដំណឹងនៃការស្លាប់របស់ឪពុកម្ដាយរបស់ពួកគេ។ ធី បានបួសជា លោកសង្ឃគង់ចាំនៅវត្តមួយនៅលើកោះ ដុនស៊ីងថាម ។ ពេលមកដល់ Tham ជួបនឹង ជេត ដែលជាចៅប្រុសរបស់អតីតអាចារ្យវត្ត។

តួប្រុស ជេត មានមន្តវិជ្ជាចេះសូន្យរូបសំណាកដើម្បីជាការនឹករលឹកទៅដល់អ្នកដែលបានចែកឋានទៅ ។ ថាម បានដឹងពាក្យចចាមអារ៉ាម ទាក់ទងនឹងការបាត់ខ្លួនរបស់ធី ដោយសារគេបានធ្វើឃាតអាចារ្យវត្ត។ ប៉ុន្ដែ ថាម មិនជឿថាវាជាការពិតទេ ព្រោះគាត់មិនជឿលើសាសនាចម្លែក ដែលអ្នកភូមិគោរពរូបសំណាកនោះឡើយ។ រហូតដល់មានរឿងអកុសលកើតឡើងក្នុងភូមិ ពេលនារីវ័យក្មេងម្នាក់បានបាត់ខ្លួន មានមនុស្សស្លាប់ ហើយអាក្រក់បំផុតនោះគឺ រូបសំណាកដែលអ្នកភូមិគោរពត្រូវបំផ្លាញចោល។ អ្នកភូមិខឹងសម្បារយ៉ាងខ្លាំង នឹងបាននាំគ្នាដាក់បណ្តាសា និងតាមចាប់ជនដែលបង្កឱ្យមានហេតុភេទនៅក្នុងភូមិ។

បើហ៊ានប្រមាថនឹងជំនឿអរូបី ប្រជែងចង់ឈ្នះនឹងការគោរបូជា ត្រូវតែហ៊ានប្រឈមមុខនឹងអ្វីដែលមើលមិនឃើញ! កុំភ្លេចណា ភាពយន្ត «ខ្មោចអ្នកតាកាច់» មានបញ្ចាំងពីចាប់ពីថ្ងៃទី២០ មេសា ២០២៣ នេះតទៅក្នុងរោងភាពយន្ត Major Cineplex by smart៕

Facebook Comments
Loading...