ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពសម្លាប់ស្រីកាត់ក្បាលនៅក្រុងបាវិត ត្រូវនគរបាលឃាត់ខ្លួនបានហើយ ខណៈជនដៃដល់ព្យាយាមលេបថ្នាំសម្លាប់ខ្លួន

0
202

ខេត្តព្រះវិហារ ៖ ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពសម្លាប់ស្រីកាត់ក្បាលនៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឆែប ខេត្តព្រះវិហារឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ខណៈជនដៃដល់បានលេបថ្នាំសម្លាប់ខ្លួន តែត្រូវជួយសង្គ្រោះបាន។

យោងតាមការបញ្ជាក់របស់លោក គង់ គារ នាយការិយាល័យនគរបាលកំរិតធ្ងន់ខេត្តព្រះវិហារបានឲ្យដឹងថា ជនសង្សយ័ជាឃាតករ ត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះសំណាក់កុលាប៣ នៅកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ក្រោយជននេះរត់គេចមកសម្ងំលាក់ខ្លួននៅខេត្តព្រះវិហារ ក្រោយពីឃាត់ខ្លួនបាន ជនសង្សយ័បានលេបថ្នាំសម្លាប់ខ្លួន តែត្រូវបានសមត្ថកិច្ចជួយសង្គ្រោះដឹកយកមកមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារ។

បច្ចុប្បន្ន ជនសង្សយ័ត្រូវបានប្រគល់ជូនសមត្ថកិច្ចនគរបានខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់៕

Facebook Comments
Loading...