អ្នកលេងបណ្តាញសង្គមហ្វីលីពីនប្រឈមនឹងការរារាំង បង្ហោះព័ត៌មានពីវេជ្ជសាស្ត្រមានគ្រោះថ្នាក់

0
343

បរទេស ៖ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅប្រទេសហ្វីលីពីន ប្រឈមមុខនឹងការរារាំង ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយអំពីវេជ្ជសាស្ត្រ ដែលមានគ្រោះថ្នាក់ប៉ះពាល់សុខភាព។

អ្នកប្រើប្រាស់អ៊ីនធឺណែតក្នុងប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងការរារាំង ទាក់ទងនឹងការក្លែងបន្លំ និងការបង្ហោះព័ត៌មានសុខភាពដែលបង្កគ្រោះថ្នាក់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលប្រជាជនហ្វីលីពីនជាប់ចំណាត់ថ្នាក់ ក្នុងចំណោមអ្នកប្រើប្រាស់ធ្ងន់បំផុតរបស់ពិភពលោក។

ផលិតផលជាច្រើនត្រូវបានផ្សព្វផ្សាយនៅក្នុងវីដេអូ ដែលមើលទៅដូចជាអ្នកជំនាញផ្នែកវេជ្ជសាស្រ្តពិតប្រាកដ កំពុងទទួលបានគាំទ្រ តាមរយៈការបញ្ជាក់ថា ទទួលបានណែនាំពីវេជ្ជបណ្ឌិត ជាដើម។

សូម្បីតែមុនពេលដែល COVID-19 បង្ខាំងមនុស្សឱ្យនៅផ្ទះរបស់ពួកគេ ហើយទុកឱ្យពួកគេភ័យខ្លាចក្នុងការទៅជួបគ្រូពេទ្យក៏ដោយ ក៏មនុស្សជាច្រើននៅក្នុងប្រទេសហ្វីលីពីនបានស្វែងរកវិធីព្យាបាលតាមអ៊ីនធឺណិត ដោយសារតែពួកគេមានតម្លៃថោក និងងាយស្រួលចូលប្រើប្រាស់។

ប្រភពពី AFP

Facebook Comments
Loading...