លោក​ ឃួង ស្រេង ! យើងទាំងអសគ្នាបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់

0
326

ភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការ​គណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានផ្ញើសារដល់សមាជិក​ថ្មីគណ​បក្សប្រជាជនកម្ពុជា រួមគ្នារក្សាសុខសន្តិភាព ឱ្យបានគង់វង់ និងសូមឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ ស្មើនឹងមួយសន្លឹកឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

ការលើកឡើងបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើង ខណៈលោកអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាជាង៣០០០នាក់ មកពី៥សង្កាត់ នៅទីធ្លាខាងត្បូងជាប់ស្នាក់​ការគណបក្ស​សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នេះជាការយល់ឃើញត្រូវរបស់បងប្អូន ដែលបានសម្រេចចិត្តចូល​មករួមជីវភាពជាបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាអភិវឌ្ឍប្រទេសជាតិ​ឱ្យរីកចំរើនជឿនលឿនទៅតាម​គោលនយោ​បាយ​របស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីទុក្ខវេទនាយ៉ាងខ្លាំងបំផុតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងរបប ប៉ុល ពត ដោយត្រូវបានបង្អត់អាហារ ការកាប់សម្លាប់ យ៉ាងព្រៃផ្សៃអស់រាប់លាននាក់ និងលើកឡើងពីវីរៈ​ភាពរបស់​សម្ដេចតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត នេះ និងបានកសាងអភិវឌ្ឍប្រទេស​ឱ្យរីកចំរើន​រហូតមកដល់បច្ចុប្បន្ននេះ។

មិនត្រឹមតែប៉ុណ្ណោះ សម្តេចនូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋពីការរីករាលដាល​ពីជំងឺកូវីដ-១៩ ថែមទៀត។ នេះជាមោទនៈភាពដែលយើងមានមេដឹកនាំបក្ស ដែលដឹកនាំប្រទេសមានគុណធម៌ល្អ។

លោក ធឹម សំអាន សមាជិក គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ និងជាប្រធាន គណៈកម្មាធិកា រគណបក្ស ខណ្ឌព្រែកព្នៅ បានលើកឡើងថា សមាជិកគណបក្សថ្មី ដែលត្រូវបានប្រកាសក្នុងកម្មវិធីខាងលើមានចំនួន ៣,៣៧៦ នាក់ ស្រី ១,៦៤៩ នាក់(សមាជិកគណបក្សថ្មីជាយុវជនចំនួន ២,៤១១នាក់ ដែល ក្នុងនោះ យុវជនជាសិស្សពីរាជធានី​ចំនួន ៤៤៣នាក់) មកពី៥សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ៕

Facebook Comments
Loading...