ប្រធានាធិបតីវៀតណាម ថ្លែងថា លោក Putin បានរួមចំណែកដល់«សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍» នៅក្នុងពិភពលោក

0
679

បរទេស ៖ ក្នុងជំនួបជាមួយលោក Vladimir Putin អំឡុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍(២០មិថុនា) កន្លងមកនេះ ប្រធានាធិបតីវៀតណាម បានថ្លែងថា លោក Putin បានរួមចំណែកដល់«សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍» នៅក្នុងពិភពលោក។

ដំណើរទស្សនកិច្ចរបស់លោកVladimir Putin ទៅកាន់តំបន់អាស៊ី ត្រូវបានគេមើលឃើញថាជាការបង្ហាញថាជាការប្រឆាំងទៅនិងប្រទេសលោកខាងលិច។ ដែល
លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោកចង់កសាង«ស្ថាបត្យកម្មសន្តិសុខដែលគួរ​ឱ្យទុកចិត្តបានមួយ» សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិច។ ការលើកឡើងយ៉ាងដូច្នេះពីសំណាក់មេដឹកនាំពិភពលោករូបនេះបានធ្វើឡើងអំឡុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមុំ១ថ្ងៃក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចការពារជាតិទៅវិញទៅមកជាមួយប្រទេសកូរ៉េខាងជើង , លោក Putin  បានទទួលការស្វាគមន៍បាញ់កាំភ្លើង២១ណាត់ នៅប្រទេសវៀតណាម រួមនិងការរៀបចំទទួលយ៉ាងអធិកអធមពីមេដឹកនាំបក្សកំម្មុយនីស្តទាំងពីរប្រទេសនេះ។

ប្រធានាធិបតីវៀតណាម បានថ្លែងថា លោក Putin បានរួមចំណែកដល់«សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍» នៅក្នុងពិភពលោក។

ដំណើរទស្សនកិច្ចរបស់លោកPutin បាននាំមកនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលចាត់ទុកមេដឹកនាំរុស្ស៊ីជាមនុស្សត្រូវកាត់ចេញពីក្រុម ហើយថាលោក  Putin មិនគួរទទួលបានវេទិកាណាមួយដែលអាចការពាររុស្ស៊ី នៅលើរឿងសង្គ្រាមឈ្លានពានអ៊ុយក្រែននោះឡើយ។

ប្រទេសរុស្ស៊ី និងវៀតណាម បានចុះហត្ថលេខាលើវិស័យជាច្រើនរួមមានវិស័យថាមពល។

 

Facebook Comments
Loading...