របៀបវារៈចំនួន៤ត្រូវបានលើកយកមកផ្សព្វផ្សាយក្នុងកិច្ចប្រជុំសាមញ្ញលើកទី០១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង

0
367

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី០១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក សុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង និងសមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកប្រធានយោធាភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ ព្រមទាំងលោកប្រធានផ្សារទាំង២ ផងដែរ។

លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌមានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ហើយបន្ទាប់ពីយើងបាន​អនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខណ្ឌជាផ្លូវការហើយ ក្រុមប្រឹក្សាខណ្ឌនឹងមានការងារ ច្រើនដែលត្រូវធ្វើ។ ជាមួយនេះទាំងក្រុមប្រឹក្សាខណ្ឌ ទាំងគណៈអភិបាល មន្ដ្រីជំនាញ នគរបាលមូលដ្ឋាន កងរាជធាវុធហត្ថ ត្រូវបំពេញ ភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបំរើផល ប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។

ចំណែកលោក សុខ សម្បត្តិ បានមានប្រសាសន៍ផងដែរថា ក្នុងនាមអាជ្ញាធរការងារជាអាទិភាពដំបូងបំផុត គឺសន្ដិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន ដូចនេះតាមសង្កាត់ និមួយៗ ខណ្ឌបានយកចិត្តទុកដាក់ក្នុងការជម្រុញ ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ជាប់ជាប្រចាំ ដើម្បីរក្សា បាននូវសេចក្ដីក្សេមក្សាន្ដ ជូនដល់ប្រជាពលរដ្ឋ។​ យកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជួយដោះស្រាយនិងសម្របសម្រួល ពេលដែលបងប្អូនប្រជាពលរដ្ឋមានបញ្ហាផ្សេងៗ គ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុក្នុងរដូវភ្លៀងនេះ។

គួរបញ្ជាក់ថា របៀបវារៈកិច្ចប្រជុំនេះរួមមាន ១-ផ្សព្វផ្សាយអំពីសេចក្តីណែនាំ លេខ០២៤សជណ របស់ក្រសួងមហាផ្ទៃស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។

២-ផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាសម្រាប់រយៈពេលដប់ពី (១២)ខែ ចាប់ពីកិច្ចប្រជុំលើកទី២។

៣-រាយការណ៍អំពីលទ្ធផលការងារ នៃរដ្ឋបាលខណ្ឌបឹងកេងកងនៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិមុន និងការងារសេសសល់ទិសដៅការងាររយៈពេល០៣ខែ សម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិ ហើយដែលត្រូវអនុវត្តបន្ត។

និង៤-បញ្ហាផ្សេងៗ៕

Facebook Comments
Loading...