ប្រមុខ អ.ស.ប អំពាវនាវឱ្យបង្កើនថាមពលសន្តិភាពជាថ្មី ខណៈសង្គ្រាមស៊ីរីឈានចូលដល់ខួប ១២ឆ្នាំហើយ

0
308

បរទេស ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស ថ្លែងថា សហគមន៍អន្តរជាតិត្រូវតែជួយស៊ីរីឆ្ពោះទៅរកដំណោះស្រាយនយោបាយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវនាពេលថ្មីៗនេះ។

មន្រ្តីកំពូលអង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ឥឡូវនេះគឺជាពេលវេលាសម្រាប់ពួកយើង ក្នុងការធ្វើសកម្មភាពរួមគ្នា ដើម្បីទទួលបានបទឈប់បាញ់ទូទាំងប្រទេស ជំរុញសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជនស៊ីរី និងបង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួន ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ចំពោះអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរី និងស្ថិរភាពក្នុងតំបន់។

ប្រភព៖ ស៊ីនហួរ ប្រែ

Facebook Comments
Loading...