បុរសម្នាក់មិនអស់ចិត្ត រឿងបាត់ខោអាវទ្រនាប់ប្រពន្ធ និងកូនស្រី ញឹកពេក បើកកាម៉េរ៉ា ស្រាប់តែឃើញលោកសង្ឈជាអ្នកយក ពេលនេះត្រូវបានចាប់ផ្សឹកហើយ

0
431

ប្រទេសថៃ ៖ បុរសវ័យជាង៤០ឆ្នាំ ប្លាយម្នាក់ ចេះតែឆ្ងល់រឿងបាត់ខោអាវទ្រនាប់ ប្រពន្ធ និងកូនស្រីញឹកពេក អោយតែដាក់ហាលដឹងតែបាត់ហើយ ដោយគាត់មិនអស់ចិត្ត  បើកកាម៉េរ៉ា ស្រាប់តែឃើញ ហើយហួសចិត្ត គឺមិនមែនប្រុសព្រាន រឺមនុស្ស កើតរោគចិត្ត អីនោះទេ អ្នកលួចនោះទេគឺជា ភិក្ខុសង្ឃមួយអង្គ ទៅវិញបច្ចុប្បន្ន ភិក្ខុសង្ឃថៃព្រះនាមធីរ៉ាផាប់ វរៈទីលោក ត្រូវបាន គណៈវិន័យសង្ឃ ចាប់ផ្សឹកនិង បណ្ដេញចេញពីវត្ត បន្ទាប់ពីមានភស្តុតាងជាក់ស្ដែងបង្ហាញ តាមរយៈរូបវីឌីអូឃ្លីបដែលគេទាញចេញពីកាមេរ៉ាសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្តសុផាន់បុរី (Suphanburi) តាមរយះវិដេអូ  បានបង្ហាញ ថា ព្រះសង្ឃដែលមានព្រះជន្ម៤៩វស្សា  បាននិមន្តតាមផ្លូវឌឿងហែម (alley) រួច ទាញយកខោអាវទ្រនាប់យ៉ាងតិច៦ពីស្នួហាលខោអាវនៅម្ដុំនោះ។  ប្រញាប់ដាក់ខោអាវទ្រនាប់ចូលទៅក្នុងថង់យាម, រួចនិមន្តចេញទៅបាត់ ហាក់ដូចជាគ្មានអ្វីកើតឡើង។ ប្រហែលជាព្រះអង្គនឹកស្មានថាគ្មាននរណាដឹងទេ។

នៅផ្លូវឌឿងហែមនោះ ត្រូវបានម្ចាស់ផ្ទះបានដំឡើងកាមេរ៉ាសុវត្ថិភាពតាំងពីយូរមកហើយដើម្បីឃ្លាំមើលសកម្មភាពចេញចូលនៅទីនោះ។ ព្រោះម្ចាស់ផ្ទះវ័យ៤០ឆ្នាំ គាត់តែងតែ ឆ្ងល់ និងមិនអស់ចិត្ត រឿងបាត់ខោអាវទ្រនាប់របស់ប្រពន្ធ និងកូនស្រីរបស់ខ្លួន ញឹកញាប់ពេក ព្រោះអោយតែហាលដឹងតែបាត់ គាត់មិនអស់ចិត្តក៏ឆែកមើលកាមេរ៉ាសុវត្ថិភាព។ មានរឿងដែលគាត់នឹកស្មានមិនដល់។ ចោរលួចមិនមែន គ្រហស្ថជាអ្នកលួចទេ ប៉ុន្តែបែរជាព្រះសង្ឃទៅវិញ គាត់ឃើញហើយហួសចិត្ត ហើយក៏បាន រាយការណ៏ប្តឹងទៅ អាជ្ញាធរចំពោះរឿងនេះ។

បុរសរូបនោះ និយាយ ថាខោអាវទ្រនាប់ត្រឹមប៉ុណ្ណឹងគ្មានអ្វីគួរឱ្យអស្ចារ្យ ហើយក៏មិនជាថ្លៃណាស់ណាដែរ។ ប្រពន្ធគាត់ចង់ទិញច្រើនជាងហ្នឹងទៀតក៏បានដែរ។ ប៉ុន្តែគាត់ចង់ផ្ដាំផ្ញើទៅមិត្តនារីៗទាំងឡាយដើម្បីទុកជាមេរៀន និងបង្កើនការប្រុងប្រយ័ត្ន។ មនុស្សយើងមើលពីសម្បកក្រៅមិនអាចដឹងដល់ពោះវៀនបត់ចន្ទាសរបស់ពួកគេបានទេ។ គាត់យល់ថានេះជារឿងដែលគួរឱ្យហួសចិត្តបន្តិច និងជារឿងដែលគួរឱ្យចង់សើចបន្តិច។ គាត់គិតថាការដាក់កាមេរ៉ាសុវត្ថិភាពជារឿងត្រឹមត្រូវ។បើគ្មានកាមេរ៉ាសុវត្ថិភាព យើងក៏មិននឹកស្មានថាព្រះសង្ឃអង្គនេះហ៊ានធ្វើដល់ថ្នាក់ហ្នឹងដែរ។ រឿងហ្នឹងហើយដែលគាត់មិនអាចលាក់ទុកបានតទៅទៀត។ គាត់ត្រូវតែរាយការណ៍ប្រាប់ទៅសមត្ថកិច្ចដើម្បីឱ្យដឹងសខ្មៅជាមួយគ្នាម្ដងមើល។

សមត្ថកិច្ចបានរាយការណ៍រឿងនេះជូនទៅគណៈកម្មការ អាចារ្យ និងចៅអធិការវត្តដែលព្រះសង្ឃលួចខោអាវទ្រនាប់គង់នៅ។ ក្រោយពេលទទួលដំណឹងនេះ, គណៈសង្ឃក៏ចាប់ផ្សឹក និងបណ្ដេញចេញពីវត្តតែម្ដងដើម្បីកុំឱ្យខូចឈ្មោះវត្ត។

ភិក្ខុសង្ឃវរៈទីលោក ទូល រូបនោះ សារភាព ថាព្រះអង្គមានបញ្ហាផ្លូវចិត្តគិតទៅរឿងផ្ដេសផ្ដាស។ ព្រះអង្គធ្លាប់លេបថ្នាំសរសៃប្រសាទសុខៗក៏ស្រាប់តែឈប់លេបវិញ។ មិនយូរប៉ុន្មានជំងឺចាប់ផ្ដើមរើឡើងវិញ ដែលធ្វើឱ្យព្រះអង្គមានចិត្តវង្វេង។ គិតទៅរឿងស្មោគគ្រោក។ ព្រះអង្គក៏និមន្តទៅលួចខោអាវទ្រនាប់របស់មនុស្សស្រីតែម្ដង៕

Facebook Comments
Loading...