ស្តេចប្រដាល់ថៃ បួខាវ បាន់ឆាមេឃ ហ្វឹកហ្វឺនលោតឆ័ត្រយោង ស្រាប់តែជួបហេតុការណ៍យ៉ាងរន្ធត់កើតឡើង ដោយខ្សែឆ័ត្រយោងបានព័ន្ធគ្នាមកវ័ណ្ឌជើង

0
501

បរទេស ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តេចប្រដាល់ថៃ បួខាវ បាន់ឆាមេឃ ឬសម្បតិ្ត បាន់ឆាមេឃ បានចូលរួមលោតឆ័ត្រយោងខាងយុទ្ធសាស្រ្តនៅមូលដ្ឋានប្រតិបត្តិការ (SAO-JFEO) ដែលជាការហ្វឹកហ្វឺនក្នុងខេត្តលុបបុរី។

ការលោតឆ័ត្រយោងរបស់កីឡាករប្រដាល់ បួខាវ បានជួបហេតុការណ៍ដ៏គួរឱ្យរន្ធត់កើតឡើងដោយចៃដន្យ ដោយខ្សែឆ័ត្រយោងបានព័ន្ធគ្នាមកវ័ណ្ឌជើងខ្លួនឯងពេលមកដល់ដីអូសជិត១០០ម៉ែត្រ ដែលហេតុការណ៍បែបនេះអាចប៉ះពាល់ដល់អាយុជីវិត ប្រសិនបើដោះស្រាយបញ្ហានេះមិនបាន។

ប៉ុន្តែជាសំណាងល្អ ស្តេចប្រដាល់ថៃ បួខាវ អាចដោះស្រាយបាន ហើយរួចផុតជីវិតពីហេតុការណ៍គ្រោះថ្នាក់ដោយចៃដន្យនេះ៕

ប្រភព៖ Thairath online

Facebook Comments
Loading...