ស្ត្រីម្នាក់ ត្រូវជនមិនស្គាល់មុខដឹកយកទៅ សម្លា..ប់ទុកសា.កស.ពនៅលើវាលស្រែ សង្ស័យមនុស្សស្និតនិងជនរងគ្រោះជាអ្នកធ្វើ 

0
359

ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ ត្រូវបានជនមិនស្គាល់មុខដឹកយកទៅ សម្លា..ប់យ៉ា.ងរន្ធ..ត់  ហើយគេចខ្លួនបាត់ ដោយទុកសាកសពនៅលើវាលស្រែ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកហ៊ុព័ទ្ធខ្សែពិនិត្យ នេះបើយោងតាម មជ្ឈមណ្ឌលប្រចាំបញ្ជា១១៧ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤៤នាទី ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចវាលស្រែ ភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ក្រោយពីទទួលបានដំណឹង ភ្លាមៗសមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា១១៧ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ លោកអនុសេនីយ៍ឯក នូ កាន់វណ្ណា បានបញ្ជូនព័ត៌មានទៅ លោកវរសេនីយ៍ត្រី ថន ហួន មុខងារ នាយប៉ុស្តិ៍ដើម្បីអន្តរាគមន៍បន្ទាន់ ដោយមាន សមត្ថកិច្ចជំនាញ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តព្រៃវែង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ការិយាល័យបច្ចេកទេស រួមជាមួយក្រុមប្រឹក្សាឃុំទឹកថ្លា ជាច្រើននាក់ បានចុះដល់ទីតាំងកើតហេតុ និងបានពិនិត្យសពឈ្មោះ ញ៉ សារ៉ាត់ ភេទស្រី អាយុ៤៥ឆ្នាំ ។ តាមការពិនិត្យរបស់ប្រធានការិយាល័យបច្ចេកទេស និងគ្រូពេទ្យ បញ្ជាក់ថា លើសាកសព មានស្នាមត្រង់ចំណុចក និងឆ្អឹងខ្នងច្រើនកន្លែង កើតឡើងដោយប្រើកម្លាំងប៉ះទង្គិចធ្វើឲ្យមានស្នាមជាំត្រង់កយ៉ាងធ្ងន់ធ្ងរ ទើបបណ្តាលឲ្យមនុស្សស្លាប់ ។  ផ្អែកតាមការពិនិត្យនៅ កន្លែងកើតហេតុឈ្មោះ ញ៉ សារ៉ាត់ គឺបានស្លាប់ដោយសារឃាតកម្មពិតមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

យោងតាមប្រភព ពីប្រជាពលរដ្ឋ និងសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា តាមការសន្និដ្ឋាន ជំហានដំបូង ករណីឃាតកម្មទៅលើ ស្ត្រីរូបនោះ អាចជារឿងគំនុំរឿងទំនាស់ ផលប្រយោជន៏ ព្រោះ នៅមុនពេលកើតហេតុ គេឃើញ ស្ត្រីរងគ្រោះជិះម៉ូតូ ចេញពី មណ្ឌលសុខភាព ហើយ ក៏បាត់ដំណឹង ឈឹងរហូតប្រទះឃើញ សាកសព ទើបដឹង និងរាយការណ៏អោយសមត្ថកិច្ច ចុះទៅពិនិត្យ។ ខណះសមត្ថកិច្ចបានស្រាវជ្រាវ និងស្គាល់មុខសញ្ញាជនដៃដល់ខ្លះ ហើយ សន្និដ្ឋានក្រៅផ្លូវការថា អាចជាមនុស្ស ស្អិតនិងស្ត្រីរងគ្រោះ ទោះជាតែយ៉ាងណាក៏ដូច សមត្ថកិច្ចកំពុង សើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ជុំវិញ ករណីខាងលើនេះ ដើម្បីនាំជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...