សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាគណក្សនយោ​បាយនៅកម្ពុជា ឲ្យគោរពដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសការសម្រេចចិត្តរបស់យុវជន

0
255

ភ្នំពេញ ៖ ក្នុងពិធីអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​អន្តរ​ជាតិ​កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវជាថ្មីដល់បណ្តាគណក្សនយោបាយនៅកម្ពុជា ឲ្យគោរពដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេស ការសម្រេចចិត្តរបស់យុវជន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សនយោបាយទាំងឡាយ គួរគោរពដល់សកម្មភាពប្រជាធិបតេយ្យ ដល់ក្រុមយុវជនសមាគមន៍ ក្រុមយុវជនបរិស្ថាន ដែលធ្វើសកម្មភាពទាំងឡាយដែលគាំទ្ររាជរដ្ឋាភិបាល។ ក្រុមយុវជនបរិស្ថាន និងសមាគមន៍ទាំងនោះត្រូវបានរងការប្រមាថពីគណបក្ស និងបុគ្គល នៅពេលពួកគេធ្វើសកម្មភាពគាំទ្ររាជរដ្ឋាភិបាល បន្ទាប់ពីពួកគេចាកចេញឈប់គាំទ្រក្រុមប្រឆាំង។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីដល់បណ្តាគណក្សនយោបាយនៅកម្ពុជា ឲ្យគោរពដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេស ការសម្រេចចិត្តរបស់យុវជន។ ការអំពាវនាវនេះ គឺបន្ទាប់ពីបណ្តាញក្រុមយុវជនមួយចំនួនបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានគណបក្សនយោបាយ និងបុគ្គលមួយចំនួនចោទប្រកាន់ថា បានលក់ក្បាល និងទទួលរងនូវការប្រមាថគ្រប់យ៉ាង។ បើតាមសម្តេចតេជោ ហ៊ុន សែន គឺគណបក្សនយោបាយ និងបុគ្គលមួយចំនួនដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែមិនបានយល់ពីប្រជាធិបតេយ្យនោះទេ ហើយមិនបានគោរពទៅដល់សេរីភាពខាងនយោបាយទៅទៀត៕

 

Facebook Comments
Loading...