ការស្ទង់មតិរបស់ Yahoo News និងYouGovថា ពលរដ្ឋអាមេរិក ៦០% និយាយថា លោក Biden មិនស័ក្តិសមសម្រាប់អាណត្តិទី២ទេ

0
398

បរទេស ៖ បន្ទាប់ពីការជជែកដេញដោលប្រធានាធិបតីជុំទី១ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ការស្ទង់មតិថ្មីពីសារព័ត៌មាន Yahoo News របស់អាមេរិក និងក្រុមហ៊ុនទស្សនសាធារណៈ និងទិន្នន័យសកល YouGovរបស់អង់គ្លេស បញ្ជាក់ពីអ្វីដែលអ្នកទស្សនាភាគច្រើនយល់ឃើញ នោះជារាត្រីដ៏មហន្តរាយសម្រាប់ប្រធានាធិបតីវ័យ៨១ ឆ្នាំ លោក Biden ដែលមើលទៅមិនស្ថិតស្ថេរ សំឡេងដូចអ្នកឈឺ និយាយជាន់ពាក្យខ្លួនឯងម្ដងៗ ហើយចំណុចមួយមើលទៅលោកដូចភ្លេចភ្លាំងទាំងស្រុង។

ជាឧទាហរណ៍ ពលរដ្ឋអាមេរិក ៦០% ឥឡូវនេះនិយាយថា លោក Biden មិនសមនឹងបម្រើការជាប្រធានាធិបតីមួយអាណត្តិថ្មីទៀតទេ។ មានតែ ២៤% ប៉ុណ្ណោះដែលនិយាយថាលោកស័ក្តិសម។ ការវាយតម្លៃលើកាយសម្បទារបស់លោកប្រធានាធិបតីមានកម្រិតទាបជាងកាលពីខែវិច្ឆិកាឆ្នាំ ២០២៣ហើយមិនធ្លាប់មានការធ្លាក់ចុះប្រជាប្រិយភាពខ្លាំងបែបនេះទេ។

ប៉ុន្តែការស្ទង់មតិលើមនុស្សពេញវ័យអាមេរិកចំនួន ១.៧៥៤នាក់ ដែលត្រូវបានធ្វើឡើងពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ក៏បង្ហាញផងដែរថា លោក Biden មានការគាំទ្រចំនួន៤៣% នៅតែតាមប្រកៀកប្រកិតគ្នា ជាមួយគូប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោកគឺអតីតប្រធានាធិបតីលោក Donald Trumpដែលទទួលបានប្រជាប្រិយភាព ៤៥%) ពិសេសបន្ទាប់ពីការជជែកដេញដោលដែលទំនងជាបង្ហាញពីការព្រួយបារម្ភជាយូរមកហើយអំពីវ័យ និងសមត្ថភាពរបស់ប្រធានាធិបតីនាពេលអនាគត។

ក្នុងចំណោមក្រុមអ្នកបោះឆ្នោតដែលបានចុះឈ្មោះនោះ មាន៥៧% និយាយថា លោកTrump បានឈ្នះការជជែកដេញដោលនោះ ហើយ១៦% និយាយថា លោក Biden គឺជាអ្នកឈ្នះ៕

Facebook Comments
Loading...