ប្រជាពលរដ្ឋជាច្រើនគ្រួសាររីករាយសប្បាយចិត្ត ដោយបានលោក ស៊ូ ស៊ីវុត្ថា បានដោះស្រាយបញ្ហាជាមួយម្ចាស់បុរី តាមសន្តិវិធីច្បាប់ បញ្ចប់ដោយឈ្នះ ឈ្នះទាំងអស់គ្នា

0
233

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងបុរី យេ ហៃ (YH) ជាច្រើនគ្រួសាររីករាយសប្បាយចិត្ត ដោយបានលោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យដែនដីនគរូបនីយកម្ម និងសំណង់ខណ្ឌព្រែកព្នៅ បានដោះស្រាយបញ្ហាជាមួយម្ចាស់បុរី និងប្រជាពលរដ្ឋ តាមសន្តិវិធីច្បាប់ បញ្ចប់ដោយឈ្នះ ឈ្នះទាំងអស់គ្នា កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលាសង្កាត់ពញ្ញាពន់។

បញ្ហាព្រុំដីរវាងម្ចាស់បុរីយេ ហៃ (YH) និងប្រជាពលរដ្ឋបានដោះស្រាយជាជំហាន តែមិនបានសម្រេចដោយខាងបុរីមិនផ្តល់ឲ្យដីនៅសល់ខាងមុខផ្ទះ និងក្រោយផ្ទះនោះឡើយ ប្រជាពលរដ្ឋទាំងអស់មិនព្រមហើយក៍បានសុំឲ្យខាងការិយាល័យដែនដីនគរូបនីយកម្ម និងសំណង់ខណ្ឌព្រែកព្នៅ ឲ្យជួយដោះស្រាយព្រោះមន្ត្រីការិយាល័យបានចុះមកវាស់វែងធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋហើយ។ ទើបមកដល់ថ្ងៃទី០២ ខែកក្កដា នេះលោកស៊ូ ស៊ីវុត្ថា ក៍បានចុះមកដោះស្រាយជូនប្រជាពលរដ្ឋតែម្តង។

ក្នុងការដោះស្រាយនេះលោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌ បានប្រើពាក្សទន់ភ្លុន ពន្យល់ និងដោះស្រាយតាមសន្តិវិធីច្បាប់ បញ្ចប់ដោយខាងបុរី និងប្រជាពលរដ្ឋគឺឈ្នះ ឈ្នះទាំងអស់គ្នា ហើយព្រមទទួលយកដោយរីករាយ និងសប្បាយចិត្ត មិនហាមឃាត់ដូចមុនទៀតឡើយ។ ក្នុងនោះផងដែរប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់លោកស៊ូ ស៊ីវុត្ថា និងមន្ត្រីក្រោមឱវាទសូមមានសុខភាពល្អ ទទួលបានជោគជ័យនៅភារកិច្ចថ្មីៗបន្ថែមទៀត និងសូមទទួលបានពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លាងឃា្លតឡើយ៕

Facebook Comments
Loading...