សម្ដេចធិបតី ! អាហារជាចម្បងរបស់ប្រជាពលដ្ឋខ្មែរគឺត្រី ដូច្នេះបងប្អូនប្រជាពលរដ្ឋគប្បីថែរក្សា អភិរក្ស ឲ្យកាន់តែមានប្រសិទ្ធភាព និងសម្បូរបន្ថែមទៀត

0
232

មានប្រសាសន៍ក្នុងការអញ្ជើញជាអធិបតីអបអរសាទ «ទិវាមច្ឆជាតិ ១ កក្កដា ២០២៤» នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ១ ខែកក្កដា នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ត្រីគឺជាប្រភពអាហារជាចម្បងរបស់ប្រជាពលដ្ឋខ្មែរ ដូច្នេះបងប្អូនប្រជាពលរដ្ឋគប្បីថែរក្សា និងធ្វើការអភិរក្សត្រីនេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងសម្បូរបន្ថែមទៀត។

ក្នុងនោះផងដែរសម្តេចអធិបតី ក៍បានអំពាវនាវដល់ស្ថាប័នជំនាញឱ្យបង្កើនការស្រាវជ្រាវ និងបង្កាត់ពូជត្រីដែលជិតផុតពូជឱ្យមានចំនួនច្រើនឡើងវិញ ដើម្បីជំរុញការងារអភិរក្ស និងលែងទៅក្នុងទឹកធម្មជាតិ។ ហើយស្ថាប័នជំនាញ ត្រូវចុះទៅពិនិត្យនៅទីតាំងជាក់ស្ដែង ដែលមានតម្រូវការផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ឱ្យត្រូវតាមការចង់បានរបស់ទីផ្សារទាំងនៅកម្រិតជាតិ និងអន្តរជាតិ។

សម្ដេចធិបតីមានប្រសាសន៍ទៀតថា «រាជរដ្ឋាភិបាលនៅតែបន្ដធ្វើព្រោះការអន្ដរាគមន៍ ទៅដល់ប្រជាពលរដ្ឋខាងកសិកម្ម មិនមែនតែតម្លៃផលិតផលនោះទេ សំខាន់ទីមួយមានទីផ្សារ។ ចឹងរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ នឹងប្ដេជ្ញាចិត្តបន្ដពីរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីដាក់ចេញគោលនយោបាយជាបន្ដបន្ទាប់ នៅក្នុងការជួយដល់កសិកររបស់យើង នៅក្នុងគ្រប់ទូទាំងប្រទេស ក៏ដូចជា ការវិនិយោគផ្សេងៗ នៅក្នុងកសិកម្មរបស់យើង»។

សម្ដេចធិបតីបន្ដថា ឥឡូវនេះយុទ្ធសាស្ដ្រធំរបស់រាជរដ្ឋាភិបាល គឺរុញខាងកសិឧស្សាហកម្ម ដូចជា ស្វាយចន្ទីរ ស្រូវ អង្ករ កៅស៊ូ ជាដើម។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានស្នើដល់ស្ថាប័នជំនាញ ឲ្យចុះទៅពិនិត្យនៅទីតាំងជាក់ស្ដែង ដែលមានតម្រូវការផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ឲ្យត្រូវតាមការចង់បាន របស់ទីផ្សារទាំងនៅកម្រិតជាតិ និងអន្តរជាតិផងដែរ ៕

Facebook Comments
Loading...