ភ្នំពេញ ៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ប្រជាពលរដ្ឋប្រជាពលរដ្ឋមកពីតាមបណ្តាភូមិក្នុងសង្កាត់ទាំង៧ នៃខណ្ឌបឹងកេងកង មានការសប្បាយចិត្តដោយបានលើកឡើងកោដសសើរដល់ការដឹកនាំរបស់លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ថាធ្វើបានល្អក្នុងការដឹកនាំមន្ត្រីក្រោមឱវាទតាំងពីថ្នាក់ខណ្ឌ រហូតដល់សង្កាត់ ដែលបានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ជាក់ស្តែងឆ្នាំនេះបើទោះជាភ្លៀងធំៗខ្យល់ខ្លាំងដែលបង្កធ្វើឲ្យបាក់មែកឈើធំៗមកលើផ្លូវ ក៍មន្ត្រីថ្នាក់ខណ្ឌ និងសង្កាត់ បានរាយការណ៍ទៅមន្ត្រីជំនាញមកកាត់យកចេញភ្លាមៗមិនអោយស្ទះយូឡើយ។
ក្នុងវេទិកានេះ បន្ទាប់ពីប្រជាពលរដ្ឋថ្លែងអរគុណ...