ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ ឆ្នាំទី១ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោកហួត លាពពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានលើកឡើងថា ខណ្ឌបឹងកេងកង ក៍ដូចជាខណ្ឌទាំង១៣ទៀតក្នុងរាជធានីភ្នំពេញ បាននិងកំពង់រៀបចំសណ្តាប់ធ្នាប់របៀបរាបរយសាធារណៈឲ្យបានល្អប្រសើរ ដើម្បីសោភ័ន្ធភាពរាជធានីភ្នំពេញ ផងនិងដើម្បីសុខសុវត្ថិភាព សិស្សានុសិស្ស ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវសាធារណៈផង ព្រោះកំណើតប្រជាពលរដ្ឋ និងកំណើនយានយន្តបានកើនឡើងជាលំដាប់មកដល់បច្ចប្បន្ននេះ។
លោកបន្តថា ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះផងដែរ កន្លងមកយើងបានធ្វើយុទ្ធនាការអប់រំ បទបែនតាមកាលៈទេសៈ ណែនាំដល់អាជីវករលក់ដូ និងតសំយ៉ាប លយមករំលោភលើចិញ្ចើមផ្លូវ ដែលកម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌ បានគោរពតាមការណែនាំរបស់លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ដោយយើងធ្វើបែបទន់ភ្លន់មិនបានអនុវត្តវិធានការច្បាប់នៅឡើយទេ ពោលគឺគ្រាន់តែចុះណែនាំ អប់រំ ឱ្យពួកគាត់ចូលរួមរៀបចំឱ្យមានសណ្តាប់ធ្នាប់របៀបរាបរយ សោភ័ណ្ឌភាព ក្នុងមូលដ្ឋាន និងសុខសុវត្ថិភាពដល់អ្នកធ្វើដំណើរ ក៏ដូចជាក្មួយៗសិស្សានុសិស្សតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរគឺតម្រូវឲ្យមានការចូលរួមសហការពីប្រជាពលរដ្ឋគ្រប់រូប ពិសេសអាជីវករបើមិនយកចិញ្ចើមផ្លូវលក់ដូ និងមិនចតយាន្តយន្តគ្មានសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឲ្យផ្លូវតូចចង្អៀត ទេនោះ គឺមិនបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយ សាធារណៈ និងមិនបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឡើយ ហើយលោកសង្ឃឹមថា ការផ្សព្វផ្សាយរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ប្រជាពលរដ្ឋគ្រប់រូបនិងចូលរួមសហការឲ្យបានគ្រប់ៗគ្នាៗ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ ឆ្នាំទី១របស់ក្រុមប្រឹក្សាខណ្ឌនេះផងដែរក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងមន្ត្រីជាច្រើនរូបទៀតផងដែរ ដែលមានរបៀបវិរះចំនួន៥ ទី១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ ឆ្នាំទី១។ ទី២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅការងារខែមករា ឆ្នាំ២០២៥ របស់ខណ្ឌបឹងកេងកង។ ទី៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៤ និងទិសដៅការងារខែមករា ឆ្នាំ២០២៥ របស់ខណ្ឌបឹងកេងកង។ ទី៤-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិកប្រចាំខែធ្នូ របស់រដ្ឋបាលខណ្ឌបឹងកេងកង។ និងទី៥-បញ្ហាផ្សេងៗ៕