អារ៉ាប៊ីសាអូឌីត អាចនិងរៀបចំធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ ក្រោយពេលការចូលរួមដេញថ្លៃ បន្ទាប់ពីអូស្រ្តាលី សម្រេចដកខ្លួនចេញ

0
311

បរទេស ៖ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានសម្រេចនិងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ World Cup ឆ្នាំ២០៣៤ ផ្នែកបុរស បន្ទាប់ពីប្រទេសអូស្ត្រាលី បានសម្រេចចិត្តមិនចូលរួមដេញថ្លៃ ក្នុងពេលវេលាចុងក្រោយនៃការដេញថ្លៃនេះនាថ្ងៃទី៣១ ខែតុលា ជាមួយការប្រកាសជាផ្លូវការពីស្ថាប័ន FIFA និងធ្វើឡើងនៅចុងឆ្នាំ២០២៤, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានសហព័ន្ធបាល់ទាត់ពិភព FIFA លោក Gianni Infantino បានចេញសេចក្តីប្រកាសនេះថា ប្រទេសអារ៉ាប៊ីសាអូឌីត និងធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2034 ដែលនាំឲ្យក្លាយជារៀបចំព្រឹត្តិការណ៍នេះក្នុងតំបន់អាស៊ីលើកទី៣ ដែលលើកទី១ ធ្វើនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ហើយលើកទី២ ធ្វើនៅប្រទេសកាតា និងជាលើកទី២ ដែលបានធ្វើនៅតំបន់មជ្ឈិមបូពា៍។

Facebook Comments
Loading...