វាសនាមនុស្សគឺមើលមិនឃើញពិតមែនកីឡាករពុទ្ធ សំបូរ ពីអត់មានទីផ្សារប្រកួតខ្លាយជាម្ចាស់ឡានថ្មី១គ្រឿង ពិតជាមិនសសើរមិនបានមែនៗ

0
190

ប្រដាល់ ៖ ពិតជាឆ្នាំមាស ឆ្នាំប្រាក់ របស់កីឡាករពុទ្ធ សំបូរ មែនវាសនាមនុស្សគឺពិតជាមើលមិនឃើញមែន ចូលប្រឡូកក្នុងវិស័យកីឡាគុនខ្មែរជាច្រើនឆ្នាំ ជាកីឡាករអត់ទីផ្សារឡើងវ៉ៃ១ថ្ងៃកាត់១ថ្ងៃក បានប្រែក្លាយរហូតជាជើងឯកម្ចាស់ឡាន Boostrong ទី៧ តែគ្រប់យ៉ាងមកពីការខិតខំប្រឹងប្រែងតែប៉ុណ្ណោះ ពិតជាមិនសសើរមិនបានមែនៗ។
អបអរសាទរកីឡាករពុទ្ធ សំបូរ អ្នកប្រដាល់គុនខ្មែរខេត្តត្បូងឃ្មុំ បានប្រែក្លាយពីកីឡាករមិនសូវមានឈ្មោះរហូតជាជើងឯកម្ចាស់ឡាន Boostrong ទី៧ បន្ទាប់ពីបានយកឈ្នះលើកីឡាករសន រ៉ាគីម និងកីឡាករទូច ដេវិត ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមឡាន ដែលធ្វើឲ្យអ្នកគាំទ្រស្មានខុសស្ទើរគ្រប់ៗគ្នា។
ក្រោយឃើញអ្នកលេងជើងរន្ទះពុទ្ធ សំបូរ ជោគជ័យបែបនេះមានអ្នកគាំទ្រជាច្រើនបានលើកឡើងថា លើកមុនជាជើងឯករងលើកនេះជាជើងឯកហើយ សូមចូលរួមអបអរសាទរ ព្រោះកីឡាករគ្រប់រូបមិនចេះតែអាចធ្វើបានបែបនេះឡើយ មានកីឡាករខ្លះមានឱកាសចូលលេងកម្មវិធីដណ្តើមឡានហើយ បែរជាបាត់បង់ឱកាសទៅវិញក៍មានដែរ។
អ្នកខ្លះថា កីឡាករពុទ្ធ សំបូរ ត្រូវបានឡានតាំងពីប្រគួតជាមួយកីឡាករហុង សុវណ្ណចាន់សុធី មកម្លេះ កាលនោះក៏ទាត់សុធីចង់ខូចដែរហើយ មិនដឹងយ៉ាងមិចបានឈប់ទាត់ទៅវ៉ៃដៃវិញខ្ញុំទាយយូរហើយថាគាត់និងបានឡានឡូវគាត់បានមែន។ រីឫអ្នកខ្លះថា កីឡាករល្អៗបែបនេះកាលពីមុនអត់យល់ហេតុអីមិនផ្ដល់ឱកាសឲ្យគាត់លេងកម្មវិធីធំៗជាមួយកីឡាករផ្សេងទៀតដែលល្អៗនោះ ពេលនេះសូមសហព័ន្ធជួយមើលផង កីឡាករដែលល្អៗដទៃទៀតដែលមិនបានឡើងបរកួត អរគុណ។
ចំណែកអ្នកខ្លះទៀតថា កីឡាករពុទ្ធ សំបូរ បច្ចប្បន្ននេះគាត់ល្អហើយសម្ថភាពគាត់អាចជួបកីឡាករបរទេសដែលខ្លាំងៗបានហើយ ហើយការជួបជាមួយកីឡាករសុខ ធី ខាងមុខនេះបើសិនជាឈ្នះទៀត ការចេញទៅដណ្តើមខ្សែក្រវ៉ាត់នៅប្រទេសអូស្ត្រាលី និងបានជោគជ័យជាក់ជាមិនខាន។
គួរបញ្ជាក់ថា ការប្រកួតប្រជែងដើម្បីឆ្ពោះទៅដណ្តើមឡាននេះមានកីឡាករគុនខ្មែរចំនួន ៨រូប ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ប្រកួតក្នុងវគ្គជម្រុះទាល់តែរកឃើញកីឡាករ៤នាក់ឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមយកឡាននេះតែម្តង។ ដែលការប្រកួតនាថ្ងៃផ្តាច់ព្រ័ត្រកីឡាករពុទ្ធ សំបូរ ត្រូវបានគេមើលឃើញថា ប្រកួតកាន់តែល្អជាងវគ្គជម្រុះទៅទៀត ហើយរន្ទះជើងកាន់តែធ្ងន់ដោយក្នុងនោះបានទាត់ឲ្យកីឡាករសន រ៉ាគីម បាក់ជើង និងស្រាំឆ្អឹងដៃទៀតផង។ ចុះបងប្អូនមានពាក្យអ្វីជូនពរកីឡាករពុទ្ធ សំបូរ ដែលបានឈ្នះរង្វាន់ឡាន Boostrong ទី៧ និងទៅដណ្តើមខ្សែក្រវ៉ាត់WBC នៅប្រទេសអូស្ត្រាលីនាថ្ងៃខាងមុខនេះ សូមចូលរួមcomment និងShare តាមការគួរ៕

Facebook Comments
Loading...