សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម

0
373

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញបើក «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» ។

សម្ដេចធិបតី បានលើកឡើងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានបង្ហាញពីភាពបន្ទាន់និងចាំបាច់ នៅក្នុងរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មីនេះ ដែលយើងមានបំណងរៀបចំការធ្វើដំណើររួមគ្នា រវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនតាំងពីដើមអាណត្តិ ឱ្យមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដែលនឹងអាចសម្រេចបាននូវមហិច្ឆិតារួមរបស់កម្ពុជា គឺចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នេះ គឺជាការសន្យាដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

Facebook Comments
Loading...