អស្ចារ្យមែន ! ក្រុមហ៊ុនចិនកែច្នៃប្រេងឆាប្រើរួច ឲ្យទៅជាប្រេងឥន្ធនៈយន្តហោះ

0
458

បរទេស ៖ នៅក្នុងភោជនីយដ្ឋានទំនើបមួយ ក្នុងទីក្រុងឆឹងទូ ប្រទេសចិន អ្នកចូលចិត្តពិសារអាហារក្តៅៗ បានជ្រលក់សាច់ និងបន្លែ ចូលទៅក្នុងឆ្នាំងស៊ុប ដែលមានខ្លាញ់ និងរសជាតិហិល ភាគច្រើនមិនដឹងថា របស់ដែលនៅសេសសល់ពីពួកគេ នឹងត្រូវយកធ្វើជាប្រេងឥន្ធនៈយន្តហោះនោះទេ។

ស្របពេលដែលភោជនីយដ្ឋានក្នុងទីក្រុងឆឹងទូ បោះចោលប្រេងឆាប្រើរួចប្រមាណ ១៥០,០០០តោនជារៀងរាល់ឆ្នាំនោះ ក្រុមហ៊ុនធុរកិច្ចក្នុងស្រុកមួយឈ្មោះថា Sichuan Jinshang Environmental Protection បានរកឃើញទីផ្សារពិសេសមួយ ដើម្បីកែច្នៃកាកសំណល់ជាតិខ្លាញ់ ហើយនាំចេញវាទៅធ្វើជាប្រេងឥន្ធនៈបម្រើដល់វិស័យអាកាសចរណ៍។

លោក Ye Bin ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុននេះ បាននិយាយថា ក្រុមហ៊ុនរបស់លោក ដែលបានបើកដំណើរការក្នុងឆ្នាំ ២០១៧ ឥឡូវនេះកំពុងផលិតប្រេងថ្នាក់ឧស្សាហកម្មរហូតដល់ ១៥០,០០០តោនក្នុងមួយឆ្នាំ ពីការរួមសហការគ្នាជាមួយភោជនីយដ្ឋាន Hotpot និងភោជនីយដ្ឋានផ្សេងទៀតទូទាំងទីក្រុងឆឹងទូ រួមទាំងហាង KFC ផងដែរ។

Facebook Comments
Loading...