កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្រុមឧទ្ទាម Huthi អះអាងថា ពួកគេទើបបានវាយប្រហារមីស៊ីលជាថ្មី ទៅលើអ៊ីស្រាអែល

0
384

បរទេស ៖ ក្រុមឧទ្ទាម Huthi នៅប្រទេសយេម៉ែនបានអះអាងថា ពួកគេទើបតែបានវាយប្រហារមីស៊ីលជាថ្មី ទៅលើប្រទេសអ៊ីស្រាអែល នៅភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

លោក Yahya Saree អ្នកនាំពាក្យនៃក្រុមប្រដាប់អាវុធ ហ៊ូធី (Huthi) បានប្រកាសចេញពីរដ្ឋធានីសាណា ប្រទេសយេម៉ែន ដោយស្រែកខ្លាំងៗថា «កងកម្លាំងប្រដាប់អាវុធរបស់យើងបានបាញ់កាំជ្រួចផ្លោងមួយគ្រាប់ ទៅកាន់គោលដៅដ៏រសើបរបស់អ៊ីស្រាអែល នៅភាគខាងត្បូង»។

ក្រុមឧទ្ទាម ហ៊ូធី ដែលគេដឹងថាគាំទ្រដោយអ៊ីរ៉ង់ បានអះអាងពីការវាយប្រហារ ម្តងហើយ ម្តងទៀត ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក សំដៅទៅលើអ៊ីស្រាអែល ខណៈដែលពួកគេបង្កើនយុទ្ធនាការវាយប្រហាររំខានផងដែរ សំដៅទៅលើកងកម្លាំងអាមេរិក នៅក្នុងតំបន់ អំឡុងពេលសង្គ្រាមអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស បានផ្ទុះឡើង។

យ៉ាងណាមិញ យោធាអ៊ីស្រាអែលបាននិយាយថា ឧបករណ៍ស្ទាក់ចាប់កាំជ្រួចផ្លោងល្បឿនលឿនបំផុតរបស់ខ្លួន ដោយបានបំផ្លាញ “គោលដៅកាំជ្រួចផ្លោង” ដែលឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដោយគេអះអាងថា មីស៊ីលនេះបាញ់ចេញពីសមុទ្រក្រហម ជាការវាយប្រហារដ៏ខ្លាំង ពីប្រទេសយេម៉ែន៕

Facebook Comments
Loading...