ឃាត់ខ្លួនជនសង្ស័យ លួចកាច់ផ្លាកលេខរថយន្ត០៣នាក់ ដែលធ្វើលួចយ៉ាងសកម្មក្នុងក្រុងភ្នំពេញ

0
201

ភ្នំពេញ ៖ ជនសង្ស័យ០៣នាក់ ដែលជាក្រុមលួចកាច់ ផ្លាកលេខរថយន្ត យ៉ាងសកម្មក្នុងក្រុងភ្នំពេញ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៥៥ ក្រុម១ ភូមិទួលគោក សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ចំនួន០៣នាក់ ៖ 1/ជនសង្ស័យឈ្មោះគៀង ចៅសំ អាយុ៣១ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ 2 ឈ្មោះសុខ វណ្ណ អាយុ៣៧ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ 3/ជនសង្ស័យឈ្មោះ ឌីន ប៉ូលី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ៕

Facebook Comments
Loading...