ទីក្រុងប៉េកាំងបំបែកកំណត់ត្រាអាកាសធាតុក្ដៅខ្លាំងបំផុត មិនធ្លាប់មាន

0
252

មន្ត្រីចិន បាននិយាយ នាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា រដ្ឋធានីប៉េកាំងបំបែកកំណត់ត្រាថ្មីលើសីតុណ្ហភាពក្តៅបំផុតដែលមិនធ្លាប់មាន ជាមួយនឹងកម្រិតសីតុណ្ហភាព ២៧អង្សារនៅទូទាំងទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ។

នៅឯតំបន់ភាគខាងជើងនៃប្រទេសចិន សីតុណ្ហភាពកើនឡើង ឬលើសពី ៣០អង្សារ។ មណ្ឌលសង្កេតការណ៍ចំនួន ២៣៧កន្លែងបានរាយការណ៍ពីការបំបែកកំណត់ត្រាសីតុណ្ហភាពក្ដៅ ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនៃខែតុលានេះ ដែលនេះជាអ្វីដែលមិនធ្លាប់កើតមានពីមុនមកសោះឡើយ។

ប្រទេសចិនជួបប្រទះនឹងបញ្ហាជាច្រើនដែលបង្កដោយបម្រែបម្រួលអាកាសធាតុ ក្នុងឆ្នាំនេះ ដោយក្នុងនោះរួមមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជាដើម។ ជាក់ស្ដែង ភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សរាប់សិបនាក់ និងបានជន់លិចតំបន់ភាគខាងជើងប្រទេសចិន កាលពីខែសីហា និងមានហេតុការណ៍បាក់ស្ពាននានានៅតំបន់ជាយក្រុងប៉េកាំង ដោយសារការកើនឡើងនៃកម្រិតនីវ៉ូទឹកទន្លេ។ ប្រភព៖ AFP

Facebook Comments
Loading...