ចាប់ខ្លួនស្ត្រីម្នាក់ំណាចសាលក្រមតុលាការ យកទៅដាក់ពន្ធនា គារ២ឆ្នាំ ពីបទឆបោក

0
259

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីយកទៅឃុំខ្លួនតាមអំ ណាចសាលក្រម ដែលបានផ្តន្ទាទោសដាក់ពន្ធនាគារលើជនជា ប់ចោទកំណត់២ឆ្នាំ។

តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៣៧២៣ “ថ” ចុះថ្ងៃទី១០ ខែវិច្ឆឹកា ឆ្នាំ២០២១ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ផាន់ លីឆេង ភេទស្រី អាយុ៣១ ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៦៦ ផ្លូវលេខ៣៥ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ជាប់ចោទពីបទ.ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ ដូច្នោះទើបជនជាប់ចោទត្រូវបានសមត្តកិច្ច នាំទៅជូនស្ថាប័នអយ្យការអមសាលាដំបូង ដើម្បីចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារតាមអំណាចសាលក្រមនោះ៕

Facebook Comments
Loading...