សកម្មជនប្រមូលផ្តុំគ្នាអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅមុខរូបសំណាកសេរីភាពរបស់សហរដ្ឋអាមេរិក

0
360

បរទេស ៖ សកម្មជនរាប់រយនាក់ស្លៀកពាក់ឈុតខ្មៅ នៅរសៀលថ្ងៃចន្ទសប្តាហ៍នេះ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខរូបសំណាកសេរីភាពក្នុងទីក្រុងញូវយ៉ក ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ការប្រមូលផ្តុំគ្នាមួយធ្វើឡើងនៅម៉ោងប្រហែល ១រសៀលថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយប្រហែល ២០នាទីក្រោយមក ក្រុមបាតុករបានចាកចេញពីមុខរូបសំណាកសេរីភាព ដែលស្ថិតនៅលើកោះឡាយបឺរធី ក្នុងទីក្រុងញូវយ៉ក តាមរយៈសាឡាងមួយគ្រឿង។ ក្នុងអំឡុងការប្រមូលផ្តុំគ្នាខាងលើនេះ ក្រុមបាតុករបានកាន់ខិត្តប័ណ្ណអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំង និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

គួរបញ្ជាក់ថា ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា ធ្វើឱ្យចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា កើនឡើងលើសពី ១០,០០០នាក់ហើយ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

Facebook Comments
Loading...