កម្លាំងជាង៣ពាន់នាក់ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានដាក់សង្កេតការណ៍នៅតាមមណ្ឌលប្រឡងទូទាំងប្រទេស

0
273

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានពង្រាយកម្លាំងសង្កេតការណ៍ ប្រមាណជាង៣ពាន់នាក់ ទៅតាមមណ្ឌលប្រឡងនានានៅទូទាំងប្រទេសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣នេះ។

លោក ឃាង សេង អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ បាន មានប្រសាសន៍ថា ដើម្បីឱ្យ លទ្ធផល នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬបាក់ឌុប ទទួលបាន អ្នកចេះ គឺជាប់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលជា សេនាធិកា របស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រើប្រាស់កម្លាំងសង្កេតការណ៍ទូទាំង ប្រទេស ប្រមាណជាង៣នាក់ ដោយដាក់ពង្រាយនៅតាមមណ្ឌលទាំងអស់ ខណៈ នៅរាជធានីភ្នំពេញមានប្រមាណជាង៥នាក់។

បើតាមការបញ្ជាក់របស់ លោក ឃាង សេង ជាគោលការណ៍អ្នក សង្កេត ការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបែងចែកទៅតាមចំនួនបន្ទប់ ក្នុងនោះអ្នកសង្កេតការណ៍ម្នាក់ត្រូវត្រួតពិនិត្យបន្ទប់ប្រឡងចំនួន២។ លោកបន្តថា អ្នក សង្កេតការណ៍ គឺជាភ្នែក ជាត្រចៀក ជាច្រមុះដើម្បីផ្តល់ព័ត៌មាន ដើម្បីផ្តល់ភស្តុតាង ពាក់ព័ន្ធនឹងភាពមិនប្រក្រតីណាមួយ៕

Facebook Comments
Loading...