កាលពីថ្ងៃទី៦ ខែវិច្ឆិកា ម្សិលមិញ យានយន្តល្មើសចំនួន ២១៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

0
312

ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប៣២គោលដៅ មានយានយន្តចូលគោលដៅចំនួន២១៩គ្រឿង រថយន្តធំ២គ្រឿង រថយន្តតូច ១៦គ្រឿង ម៉ូតូ ២០១គ្រឿង  ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ២១៩គ្រឿង មាន  រថយន្តធំ ២គ្រឿង រថយន្តតូច ១៦គ្រឿង និងម៉ូតូចំនួន ២០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

Facebook Comments
Loading...