Block title

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចបង្កើតក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ 

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹក ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការបង្កើតក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ ដែលដឹកនាំផ្ទាល់ដោយលោកស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ បើមានសកម្មភាពដូចបានបញ្ជាក់ខាងលើកើតមានឡើង សូមទំនាក់ទំនងមកលេខទូរសព្ទដូចបានភ្ជាប់ជូន ដើម្បីសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា។ ខាងក្រោមនេះ គឺជាសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការបង្កើតក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ៕ ...

សហរដ្ឋអាមេរិកនាំសម្ពន្ធមិត្តនៅអាស៊ីបូព៌ា ធ្វើសមយុទ្ធយោធា បញ្ឆេះកំហឹងចិន

វ៉ាស៊ីនតោន ៖ នៅក្នុងមួយរយៈពេលចុងក្រោយនេះ ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន កំពុងតែប្រឈមមុខដាក់គ្នាយ៉ាងតានតឹងបំផុត លើទំនាក់ទំនងការទូត ហើយនៅពេលនេះទៀត សហរដ្ឋអាមេរិក កាន់តែរុញច្រានស្ថានការណ៍ឲ្យកាន់តែធ្ងន់ឡើង ដោយបានដឹកនាំជប៉ុន និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធា ដោយផ្ដោតចិន និងកូរ៉េខាងជើង។ សារព័ត៌មាន Arab News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៦ ខែសីហា ថា មន្ទីរបញ្ចកោណ បានបញ្ជាក់...

សង្គ្រាមជិត៦ខែ រុស្ស៊ីបាត់បង់កងទ័ព ជាង៤៣ ០០០នាក់

មូស្គូ ៖ នៅក្នុងសង្គ្រាមរយៈពេល១៧៤ថ្ងៃ គិតត្រឹមថ្ងៃទី១៦ ខែសីហា មន្រ្ដីយោធាអ៊ុយក្រែន បានរាយការណ៍ ពីរុស្ស៊ី បានបាត់បង់កងទ័ពកើនដល់ ជាង ៤៣ ០០០នាក់ ហើយគ្រឿងយុទ្ធោបករណ៍មានតម្លៃរាប់ពាន់លានដុល្លារ។ សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែសីហា ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក ថា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ...

កាន់តែខ្លំាំងហើយ ក្រុមចោរកាច់សោ.កម៉ូតូយ៉ាងសកម្ម មួយភ្លេតធ្វើសកម្មភាពបីលើក ហើយបាញ់តដៃជាមួយសមត្ថកិច្ច ផ្អើលកន្លែងផឹកស៊ី ដើម្បីរំដោះខ្លួន

ភ្នំពេញ ៖ មុខសញ្ញាលួចកាច់សោ.កម៉ូតូយ៉ាងសកម្ម មួយក្រុមបាន ផ្ទុះអាវុធ  តដៃ ដាក់សមត្ថកិច្ច អំឡុងពេលសមត្ថកិច្ច ចុះទៅអន្តរាគមន៏ ករណីលួចកាច់ក ម៉ូតូ  ចំនួន បីលើកនៅមុខហាង ផឹកស៊ីយីហោ «ចែលី» ខាងក្រោយផ្សារទំនើប «មីតថោន» តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៦ ខែសីហា...

ពិតជាអស្ចារណាស់ កុមារាម្នាក់ប្រើប្រាស់របស់របរដែលគេចោល យកមកកែច្នៃជាម៉ាស៊ីនច្រូតស្រូវខ្នាតតូច បញ្ជាដោយតេលេ និងរបស់លេងជាច្រើនទៀត

បន្ទាយមានជ័យ ៖ កុមារាអាយុ១៤ឆ្នាំម្នាក់ រស់នៅក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កំពុង ទទួលបានការ ការចាប់អារម្មណ៍ពីសំណាក់មហាជន ក៏ដូចជាសិស្សានុសិស្ស ជាមួយគំនិតច្នៃប្រឌិត ដោយបានប្រើប្រាស់របស់របរ ដែលគេបោះបង់ចោល យកមកកែច្នៃប្រឌិតទៅជារបស់លេង ដូចជា ម៉ាស៊ីនច្រូតស្រូវ ខ្នាតតូច បញ្ជាដោយតេលេ( Remote) រួមនឹងរបស់លេងផ្សេងៗទៀតដូចជា ឡាន និងត្រាក់ទ័រជាដើម។ ក្មួយប្រុស លឹម វណ្ណារិទ្ធ...