Block title

បុរសស្លៀកពាក់ឯកសណ្ឋានឈុតនគរបាលជាតិច្រៀងត្រាប់នៅក្នុងបណ្តាញសង្គមTikTok គឺជាប្រជាការពារនៅបាត់ដំបង

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូន សាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ក្នុងពេលថ្មីៗនេះ មានការបង្ហោះរូបភាពវីដេអូនៅក្នុងបណ្តាញសង្គម TikTok ដែលរូបភាពនោះគឺជារូបភាពបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋាន(ឈុតនគរបាលជាតិ)ច្រៀងត្រាប់តាមបទចម្រៀងក្នុងបណ្តាញសង្គម TikTok ដោយរូបភាពនិងខ្លឹមសារគាត់ធ្វើត្រាប់នេះ ជាហេតុនាំឱ្យមានការភាន់ច្រឡំពីមហាជនទូទៅ ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមTikTok ។ បន្ទាប់ពីបានឃើញនូវរូបភាពវីដេអូក្នុងបណ្តាញសង្គម Tiktok បែបនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វើការស្រាវជ្រាវចំពោះរូបភាពនេះ ហើយនៅថ្ងៃទី១៥ ខែតុលា...

បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅប្រទេសបារ៉ែនក្រុមកីឡាករជម្រើសជាតិកម្ពុជា បានមកដល់មាតុភូមិវិញហើយ

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅប្រទេសបារ៉ែន ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នាពេលថ្មីៗនេះ ក្រុមកីឡាករជម្រើសជាតិកម្ពុជា បានមកដល់មាតុភូមិវិញហើយ នេះបើយោងតាម Facebook របស់សហព័ន្ធកីឡាបាត់កម្ពុជា (FFC) នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។FFC បានបញ្ជាក់យ៉ាងដូច្នេះ៖ «កីឡាករនៃក្រុមជម្រើសជាតិកម្ពុជាចំនួន១០រូប និងមន្ត្រីពេទ្យមួយរូបបានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ...

ស្ត្រីម្នាក់មានជំងឺប្រចាំកាយដាច់ចិត្តលោតទឹកប្រឡាយសម្លាប់ខ្លួនស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងក្បាលព្រលប់

ស្វាយរៀង ៖ ស្ត្រីម្នាក់មានជំងឺប្រចាំកាយ(ជំងឺសរសៃប្រសាទ)ដាច់ចិត្តលោតទឹកប្រឡាយសម្លាប់ខ្លួនស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរនាំគ្នាមកចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយសង្គ្រោះ ដែលហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចប្រឡាយទឹកស្ថិតក្នុងភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនមូលដ្ឋានបានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ម៉ៅ សាវឿន អាយុ៤៦ឆ្នាំ មុខរបរអាជីវករ មានទីលំនៅក្នុងភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ តាមអ្នកភូមិបានឱ្យដឹងថា ស្ត្រីខាងលើមានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយៗបានខិតខំព្យាបាលនិងផឹកថ្នាំសង្កូវដែរតែមិនធូរស្រាល ព្រោះស្ត្រីរូបនេះតែងតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃទើបជំងឺមិនជាដាច់បែបនេះ។ ប្រភពបន្តថា នៅម៉ោងកើតហេតុគេឃើញស្ត្រីឈ្មោះម៉ៅ...

រថយន្តសណ្ដោងសឺមីរ៉ឺម៉កវ៉ាជែងក្នុងល្បឿនលឿនបាត់ម្ចាស់ការរាចង្កូតបុកតូបអ្នកលក់អីវ៉ាន់តាមចិញ្ចើមផ្លូវរងរបួសធ្ងន់ស្រាល៤នាក់

កំពង់ស្ពឺ ៖ រថយន្តសណ្ដោងសឺមីរ៉ឺម៉កវ៉ាជែងក្នុងល្បឿនលឿនបាត់ម្ចាស់ការរាចង្កូតបុកតូបអ្នកលក់អីវ៉ាន់តាមចិញ្ចើមផ្លូវរងរបួសធ្ងន់ស្រាល៤នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវជា តិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល (អតីតឃុំត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កអោយមានការខូចខាតតូបអ្នកលក់ដូរនៅចិញ្ចើមផ្លូវ១តូប និងបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ សង្រ្គោះព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ រីឯអ្នកបើកបររថយន្ដ បង្កបានគេចខ្លួនមុនពេលសមត្ថកិចចចុះទៅដល់កន្លែងកើតហេតុ។ ប្រភពដដែលបន្តថា រថយន្តបង្កម៉ាកDAEWOO ពណ៍ទឹកប្រាក់ខៀវលាយ...

មន្ទីរទេសចរណ៍ស្ទឹងត្រែង រៀបចំបណ្ណាល័យតម្កល់ទុកឆ្អឹងសត្វផ្សោត ដើម្បីបង្វែរទិសឲ្យភ្ញៀវទេសចរទស្សនាជំនួសសត្វផ្សោតរស់

ស្ទឹងតែង ៖ សត្វផ្សោតមេគង្គនៅ អន្លង់ឈើទាលនៃរមណីយ ដ្ឋានទេសចរណ៍សត្វផ្សោតព្រះរំកិលខេត្តស្ទឹងត្រែង បានស្លាប់ម្តងមួយៗ មកដល់បច្ចុប្បន្ននេះនៅសល់តែមួយក្បាលប៉ុណ្ណោះ ហើយមន្ទីរទេសចរណ៍បាន រៀបចំឲ្យមានបណ្ណាល័យសម្រាប់ តម្កល់ទុកឆ្អឹងសត្វផ្សោត ដើម្បីបង្វែរទិសឲ្យភ្ញៀវទេសចរទស្សនាសំណាកឆ្អឹងសត្វផ្សោតជំនួសវិញ។ ក្នុងឱកាសចុះពិនិត្យសំណាកឆ្អឹងសត្វផ្សោតនៅរមណីយដ្ឋានអេកូទេចរណ៍សត្វផ្សោតឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ តុលា២០២១ លោក អ៊ន ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖បើយើងមិនថែរក្សានិងអភិរក្សសំណាកឆ្អឹងសត្វផ្សោតនេះទេ រមណីយដ្ឋានទេសចរណ៍មួយនេះ នឹងឈានទៅបាត់បង់នៅថ្ងៃអនាគត។ លោកបន្តថា៖មន្ទីរគ្រោងថវិការបស់មន្ទីរនិងថវិកាដែលទទួលបានពីអង្គការដៃគូនិងសប្បុរសជននានា រៀបចំជាបណ្ណាល័យមួយទុកដាក់ឆ្អឹងសត្វផ្សោតនេះសម្រាប់ គាំទ្រដល់វិស័យទេចរណ៍ ដើម្បីថែរក្សានៅរមណីយដ្ឋានអេកូទេសចរណ៍មួយនេះឲ្យឋិតនៅគង់វង្សក្នុងការបម្រើជីវភាពដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះ។ លោក ផយ វណ្ណាសមាជិកសហគមន៍រមណីយដ្ឋានទេសចរណ៍សត្វផ្សោតព្រះរំកិលបានគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយលោកនឹងប្រឹងប្រែងអនុវត្តតាមការណែនាំ...