រថយន្តដឹកដីបុកម៉ូតូស្កុបពីឌុបគ្នានាក់បណ្តាលអោយរងរបួសធ្ងន់

0
17947

កំពង់ឆ្នាំង៖ ក្មេងស្រី៣នាក់បានរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីបើកបុកអ្នកជិះម៉ូតូស្កុបពីឌុបគ្នានាក់ ។ ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង៥នាទីថ្ងៃទី១៧ឧសភា២០១៨ ម្សិលមិញចំណុចផ្លូវក្រាលកៅស៊ូក្នុងក្រុងខ្វែងទិសគ្នាមួយកន្លែងស្ថិតក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុមានរថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ានដាយពណ៍ខៀវលឿងពាក់ស្លាក់ កំពង់ចាម 3A4713បើកបរទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយនិងម៉ូតូស្កុបពីមួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ1AR5912បើកបរដោយក្មេស្រីសិស្សសាលាឌុបគ្នា៣បណ្តាលអោយរងរបសធ្ងន់ខណះដែលម៉ូតូទិសដៅពីត្បូងទៅជើងខ្វែងទិសគ្នាជាមយយរថយន្ត ។ ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសាដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងខណះដែលអ្នកបើកបររថយន្តដឹកដីត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានមានឈ្មោះ តែនពេទ ភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិគ្រិះឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាមត្រូវបាននាំយកមកធ្វើការសាកសួនៅអធិការនគបាលក្រុងកំពង់ឆ្នាំង ។

ដោយឡែករថយន្តបង្កនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគបាលចរាចរណ៍នាំយកមករក្សារទុកនៅអធិការនគបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវគេមើលឃើញថានៅតែកើតមានបើទួសជាសមត្ថកិច្ចខិតខំធ្វើការផ្សព្វផ្សាយអប់រុំណែនាំស្តីពីច្បាប់ចរាចរណ៍យ៉ាងណាក៍ដោយខណះដែលអ្នកប្រើប្រាស់ផ្លូវមួយចំនួននៅតែមិនបានគោរពច្បាប់ចរាចរណ៍បង្កអោយកើតមានគ្រោះថ្នាក់ស្លាបនិងរបួសផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង 

Facebook Comments
Loading...