គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ ប្តីស្លាប់នៅកន្លែងកើតហេតុ ប្រពន្ធត្រូវបានយកទៅសង្រ្គោះនៅមន្ទីពេទ្យ

0
38909

ខេត្តមណ្ឌលគិរី៖ នៅវេលាម៉ោង១០ នឹង១៣នាទី មានរណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបានកើតឡើង បង្ករអោយជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុតែម្តង ចំណែកគ្រួសារជនរងគ្រោះត្រូវជាប្រពន្ធរងរបួសត្រង់មុខយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍គួរអោយរន្ធត់នេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ76Aចំនុចភ្នំបាយឆៅ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។

បើតាមសម្តីគ្រួសារជនរងគ្រោះ បានអោយដឹងថាពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធបានធ្វើដំណើរចេញពីក្នុងស្រុកពេជ្រាដា ក្នុងគោលបំណងទៅស្រុកកោះញែកដោយជិះម៉តូម៉ាកស៉ីរ៉ូស ព័ណស ពុំមានពាក់ស្លាកលេខ ពេលជិះជិតមកដល់កន្លែងកើតហេតុមានថយន្តយីឌុបមកពីក្រោយដោយទៅផ្លូវស្របគ្នា ដល់ចំនុចកើតហេតុបានបុកពួកគាត់ចំពីក្រោយ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច នៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះឈ្មោះ សាំង សារុន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទី៦ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចំណែកប្រពន្ធត្រូវជាប្រពន្ធគ្រួសារជនរងគ្រោះឈ្មោះ កង សំអៀន រងរបួសចំមុខត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ចំណែកសពជនរងគ្រោះសមត្ថកិច្ច យកទៅរក្សាទុកនៅវត្តសែនមនោរម្យដើម្បីរងចាំបងប្អូនមកយកទៅធ្វើបុណ្យតាមប្រពៃណី។

ជុំវីញទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចចរាចរណ៍ នៃស្នងការនគរបាលខេត្តមណ្ឌលគិរី កំពុងធ្វើកោសល្យវិច័យនៅឡើយ ចំពោះលទ្ធផលករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមិនទាន់ដឹងមូលហេតុថាបង្ករឡើងដោយសារអ្វីនោះទេ៕ដោយ៖មនោរម្យ

 

Facebook Comments
Loading...