ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២៥នេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ផ្តោតសំខាន់ក្នុងការរៀបចំកម្លាំងទៅចូលរួមអបអរសាទរការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី៨មីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងឱកាសនោះលោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានមានប្រសាសន៍ណែនាំដល់សង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកងដែលបានទទួលផែនការហើយត្រូវធ្វើឲ្យបាន នៅចំនួនមនុស្ស យុវជនដែលបានកំណត់ ហើយត្រូវមានសម្លៀកបំពាក់ឲ្យបានសំរម្យ ដោយរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូ។ លោកបន្តថា...