Salamander ជាសត្វចម្លែកបំផុត

0
2758

Salamander ជាសត្វដែលនៅពេលដាច់អាវៈយវៈអាចបណ្តុះអាវៈយវៈរបស់វាឡើងវិញបាន ហើយដែលគេកំពុងសិក្សាថាហេតុអ្វីបានជាមនុស្សមិនអាចបណ្តុះអាវៈយវៈខ្លួនឯងវិញមិនបាន។

នៅពេលនេះ គេទើបរកឃើញថា Mexican salamander ឈ្មោះ Axolotl មានកោសិកា glial cell ដូចមនុស្សដែរ ។ នៅពេលដែល សរសៃប្រសាទឆ្អឹងខ្នងរបស់វាខូច glial cell របស់ Axolotl នេះទៅជួសជុលសរសៃប្រសាទនេះអោយល្អឡើងវិញ ក្នុងពេលដែល glial cell របស់មនុស្សត្រឹមតែផ្សះស្បែកមនុស្សដោយទុកជាសម្លាកវិញ ដោយលែងអោយសរសៃប្រសាទអាចដំណើរការឡើងវិញបាន ។

ពេលនេះ គេកំពុងស្វែងយល់ពីកោសិកា Axolotl នេះ ដោយសង្ឃឹមថាថ្ងៃណាមួយ មនុស្សអាចបណ្តុះសរសៃប្រសាទ និង ដៃជើងរបស់ខ្លួនអោយដុះឡើងជាថ្មីវិញបាន ។

Facebook Comments
Loading...