ខេមរៈ សិរីមន្ដ ធ្វើវីឡាធំស្កឹមស្កៃជូនឪពុកម្តាយ

0
3116

ផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយខ្នងបានលេចរូបរាងយ៉ាងត្រដែតនៅលើទឹកដីដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានរស់ធំធាត់នៅលើទឹកដីខេត្តកំពង់ចាម។

ផ្ទះវីឡាថ្មីថ្មោងនេះ ត្រូវបានសាច់ញាតិរបស់ ខេមរៈ សិរីមន្ត ឲ្យដឹងថា ទើបតែសាងសង់រួចរាល់ស្ថិតនៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម មិនទាន់បានធ្វើពិធីជប់លៀងឡើងគេហដ្ឋានជាផ្លូវការទេ។

ផ្ទះវីឡានេះសង់ឡើងដើម្បីជាការតបស្នងចំពោះឪពុកម្តាយរបស់ ខេមរៈ សិរីមន្ត ឲ្យពួកគាត់រស់នៅជាមួយនឹងប្អូនស្រីពៅ ហើយផ្ទះនេះត្រូវបានគេដឹងថា ជាចំណែកដ៏ធំរបស់ ខេមរៈ សិរីមន្ត ដែលបានចំណាយថវិកាយ៉ាងច្រើនសម្បើម។

ទោះបីជាយ៉ាងណា សាច់ញាតិរបស់ សិរីមន្ត មិនបានបញ្ជាក់ថា ផ្ទះវីឡាមួយនេះត្រូវចំណាយអស់ថវិកាប៉ុន្មានទេ តែគេបានបញ្ជាក់ថា ផ្ទះនេះចំណាយអស់មិនក្រោម១០ម៉ឺនដុល្លារនោះទេ ៕

Facebook Comments
Loading...