អ្នកប្រដាល់ជើងចាស់ វ៉ែន សុវណ្ណ ត្រៀមកណ្ដាប់ដៃទទួលអ្នកប្រដាល់អ៊ីរ៉ង់

0
1125

ភ្នំពេញ: អ្នកប្រដាល់វ័យចំណាស់វែន សុវណ្ណក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបងបានត្រៀមខ្លួនរួចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់សាប៊័រ ហ្វាត(Saber Fath)លើសង្វៀនអាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី២៥សីហា ។

នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ជនជាតិអ៊ីរ៉ង់រូបនេះធ្វើដំណើរមកប្រកួតនៅស្រុកខ្មែរ ។ សាប៊័រហ្វាតជាអ្នកប្រដាល់អ៊ីរ៉ង់មួយរូបដែលហ្វឹកហាត់នៅប្រទេសថៃ ។ គេមិនមែនជាអ្នកប្រដាល់ដែលខ្លាំងនោះទេតែកំណត់ត្រាប្រកួតរបស់គេល្អ ។

សុវណ្ណជាអ្នកប្រដាល់ដែលមានកណ្ដាប់ថៃល្អកាលពីនៅវ័យក្មេងគេជាជើងខ្លាំងគ្រាន់បើមួយរូបដែរតែពេលនេះគេមានវ័យច្រើនហើយៗការប្រកួតរបស់គេមិនសូវជួបសំណាងល្អទេគឺស្គាល់ចាញ់ច្រើនជាងឈ្នះ ។ កណ្ដាប់ដៃគេក៏លែងរហ័សហើយពេលខ្លះវ៉ៃចេញមិនរួចទៀតផងឯកម្លាំងក៏ឆាប់ស្រុតចុះដែរ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៦៩ដង ចាញ់២១ដង និងស្មើពិន្ទុ៣ដង ។

សាប៊័រ ហ្វាតមិនមាននរណាដឹងថាគេខ្លាំងឬខ្សោយនោះឡើយ ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន១៨ដង ឈ្នះ១៥ដង និងចាញ់៣ដង ។ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះមិនដឹងថាសាប៊័រ ហ្វាតស្ពាយជ័យជំនះត្រឡប់ទៅវិញ ឬ ក៏ស្ពាយបរាជ័យនោះឡើយ ។

ឯម ឡេងលីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃភេច អារុណ (Phich Arun) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

ឡេងលីមួយរយៈនេះការប្រកួតរបស់គេជួបជ័យជំនះតែពេលនេះគេជួបជាមួយភេច អារុណទំនងជាលំបាកហើយព្រោះអារុណគេធ្លាប់ប្រកួតជាមួយអ្នកប្រដាល់លំដាប់លើរបស់កម្ពុជាដូចជាឡុង សុភីក្លិបសាលវ័ន្ដកីឡាឯណោះតែមួយរយៈនេះអារុណក៏ស្រុតចុះច្រើនដែរ ។

ឡេងលីមានប្រវត្តិប្រកួតចំនួន៣៨ដង ឈ្នះ២៩ដង ចាញ់៨ដង និងស្មើពិន្ទុ ១ ដង ។ភេច អារុណមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧៩ដង និងចាញ់១០ដង ។ការប្រកួតមួយនេះទាំងសងខាងសុទ្ធតែមានឱកាសឈ្នះដូចគ្នាតែបើនរណាប្រហែសអាចសន្លប់មុនទឹកទី៥ក៏ថាបានដែរ ។ នរណាជួបសំណាងល្អលើសង្វៀន ?

ការប្រកួតវិលជុំរវាងអ្នកប្រដាល់កម្ពុជាដើម្បីសន្សំពិន្ទុឈានទៅប្រជែងយកប្រាក់លាននោះមាស សុជាតិក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយអ្នកប្រដាល់ប៊ី ចាន់ណាក្លិបមហិទ្ធិរិទ្ធមេ ស ថ្ងកខេត្តស្វាយរៀង ។
អ្នកប្រដាល់ទាំង ២ រូបនេះសុទ្ធតែឆលងកាត់បានមួយប្រកួតដូចគ្នាហើយបានទទួលជ័យជំនះដូចគ្នា ។ ការប្រកួតនេះនឹងមានម្នាក់ស្គាល់ពីរសជាតិបរាជ័យ និង មួយរូបទៀតបន្ថែមស្ថិតិឈ្នះក្នុងកំណត់ត្រារបស់ខ្លួន ។ នរណាជ័យសំណាងល្អ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរហ៊ឹម សារ៉ានសមាគមប្រដាល់ក្រសួងការពារជាតិជួបជាមួយអ្នកប្រដាល់ធឿន ធី ក្លិបអង្គរមានជ័យខេត្តសៀមរាប ។

មួយប្រកួតដំបូងរបស់អ្នកប្រដាល់ទាំង២រូបនេះជួបបរាជ័យដូចគ្នា ។ចំពោះការប្រកួតនេះមិនដឹងថា នរណាបន្តចាញ់ហើយយនរណាស្គាល់ឈ្នះ ?

Facebook Comments
Loading...