ភ្នំពេញ៖ Jessa Khan យកបានមេដាយមាស ឱ្យកម្ពុជា១គ្រឿង ក្នុងប្រភេទកីឡាជឺជីតស៊ូ ប្រភេទទម្ងន់៤៩គីឡូក្រាម ក្រោយយកឈ្នះលើកីឡាការិនី Mahra Alhinaai ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ១០០-០។
នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា ដោយទទួលបានមេដាយមាស ជាលើកទី២ ក្នុងព្រឹត្តិការណ៍ Asian Game នេះ។ ដោយលើកទី១ សៀវម៉ី ធ្វើបានកាលពីឆ្នាំ២០១៤កន្លងទៅ ក្នុងប្រភេទកីឡាតេក្វាន់ដូ។
អ្វីដែលកាន់តែពិសេសទៀតនោះ សម្រាប់មេដាយមាសរបស់ Jessa គឺ បានជួយឱ្យកម្ពុជា ហក់ឡើងមកលេខ២២ក្នុងតារាងមេដាយនៅ Asian Game ។ ខណៈដែលប្រទេសមួយចំនួនទៀត នៅមិនទាន់រកឃើញមេដាយនៅឡើយទេ។
Facebook Comments
Loading...