ប្រមុខប្រដាល់គុនខ្មែរមិនខ្វល់ពីគេប្រមាទដោយងាកមកគិតពីការប្រកួតជើងឯកជាតិ

0
1050

ភ្នំពេញ៖ ប្រមុខសហព័ន្ធប្រដាល់គុនខ្មែរគឺលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនហាក់ដូចជាមិនខ្វល់ពីការជេប្រមាទលោកតាមបណ្ដាញសង្គមឡើយតែលោកងាកមកគិតពីពីការប្រកួតជើងឯកជាតិទៅវិញ ។លោកខឹម សុជាតិដែលជាមន្ត្រីសហព័ន្ធប្រដាល់បានរិះគន់មេប្រដាល់រូបនេះតាមប្រព័ន្ធហ្វេសប៊ុកធ្ងន់ៗតែលោកមិនបានខ្វល់ឡើយ ។ជាមួយគ្នានេះលោកបានប្រកាសថាកិច្ចការសំខាន់របស់សហព័ន្ធនៅចុងឆ្នាំ២០១៨នេះ គឺការត្រៀមរៀបចំការប្រកួតជើងឯកថ្នាក់ជាតិការប្រកួតប្រដាល់ក្នុងបុណ្យអុំទូកនិងការប្រកួតនៅបុណ្យសមុទ្រខាងមុខនេះ ។ ក្នុងនោះ ការត្រៀមប្រកួតជើងឯកថ្នាក់ជាតិ គឺជារឿងសំខាន់ជាងគេ ដែលមន្រ្តីសហព័ន្ធ សមាគមក្លិបទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមរៀបចំអោយបានល្អនិងជោគជ័យប្រកបដោយគុណភាពខ្ពស់ផងដែរ។លោកប្រកាសបែបនេះនៅក្នុងការប្រជុំមួយជាមួយមន្ត្រីប្រដាល់របស់លោកនាថ្ងៃទី២៤សីហា។ព្រឹត្តិការណ៍ប្រដាល់ជើងឯកថ្នាក់ជាតិនេះ ជាកម្មវិធីប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡា ដែលរ៉ាប់រងរៀបចំនិង ចំណាយទាំងស្រុងរបស់ក្រសួង ហើយសហព័ន្ធជាអ្នកទទួលបន្ទុកផ្នែកបច្ចេកទេស។លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន បានមានប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិទូទាំងប្រទេស ជាព្រឹត្តិការណ៍សំខាន់ដែលធ្វើឡើងដើម្បីចម្រាញ់រកកីឡាករប្រដាល់គុនខ្មែរល្អៗសម្រាប់ជាប់ជាកីឡាករជម្រើសជាតិទាំងប្រដាល់សកលនិងគុនខ្មែរក៏ដូចជាសម្រាប់ចូលរួមការប្រកួតនានាលើឆាកអន្តរជាតិ។ហេតុនេះ សមាគម ក្លិបនីមួយៗ ត្រូវតែសម្រាំងយកកីឡាករកម្រិត ក មកធ្វើ ការប្រកួតក្នុងថ្នាក់ជាតិនេះ ព្រោះថាឆ្នាំនេះសហព័ន្ធមានផែនការដំណើរការរៀបចំតាមលក្ខណះស្តង់ដារSea Games ។លោកបញ្ជាក់ថាដោយសារកម្ពុជាយើងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ខាងមុខ ដូច្នេះសហព័ន្ធប្រដាល់ក៏មានការកែទម្រង់ និងតម្រង់ទិសទៅរកស្តង់ដារស៊ីហ្គេមដែរ រាល់ហេដ្ឋារចនាសម្ព័ន្ធ ទាំងការគ្រប់គ្រង ដឹកនាំ បច្ចេកទេសក្នុងការរៀបចំប្រកួត។ប្រធានសហព័ន្ធប្រដាល់បញ្ជាក់ថា និយាយជារួម ចាប់ពីឥឡូវនេះទៅ ស្នងការប្រកួត គណៈវិនិច្ឆ័យ គ្រូពេទ្យ នៅតាមកន្លែងប្រកួតពិសេសនៅតាមស្ថានីយ៍ទូរទស្សន៍ ត្រូវតែយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំ និងដោះស្រាយបញ្ហាឲ្យបានល្អ ពិសេសនោះគឺត្រូវគោរពច្បាប់ការងារ បទបញ្ជាប្រកួត វិន័យ ព្រមទាំងដោះស្រាយផ្ទៃក្នុងអោយបានល្អ សំខានបំផុតការសាមគ្គីសហការស្អិតរមួតជាមួយគ្នា ដើម្បីការងាររួម ធ្វើយ៉ាងណាអោយមានការរីកចម្រើននិងអភិវឌ្ឍវិស័យកីឡាប្រដាល់នៅកម្ពុជា៕លោក តែម ម៉ឺនបន្ត ថា សម្រាប់ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ២០១៨នេះ លោកនិងសមាជិកប្រតិបត្តិនៃសហព័ន្ធបានសម្រេចចិត្តថាដាក់ឲ្យគណៈកម្មការរបស់សហព័ន្ធចូលរួមធ្វើអាជ្ញាកណ្តាលនិងចៅក្រមទំាងអស់គ្នាដើម្បីកុំឲ្យមានការប្រណែនគ្នាហើយប្រាក់ឧបត្ថម្ភវិញយើងនឹងឧបត្ថម្ភស្មើៗគ្នាទំាងអស់សូមតែគណៈកម្មការកុំគិតថាខ្ញុំធ្វើការច្រើនឲ្យស្មើអ្នកធ្វើការតិចឲ្យសោះនេះគឺជាការធ្វើការស្ម័គ្រចិត្តនិងជាការចូលរួមចំណែកចែករម្លែកគ្នាដែរ។

Facebook Comments
Loading...