Block title

លោកស្រីកែវ សុខពិសី ជំរុញឲ្យក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ ខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋ ឲ្យបានល្អបន្ថែមទៀត

ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់ដំណែង ក្រុមប្រឹក្សា ខណ្ឌបឹងកេងកង អណត្តិទី៤ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ ខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ពលរដ្ឋ ចាប់ពីថ្ងៃប្រកាសចូលកាន់តំណែងនេះតទៅ។ ជាមួយគ្នានេះលោកស្រីអភិបាលរងរាជធានីភ្នំពេញ ក៍បានណែនាំដល់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ដែលទើបតែតំាងថ្មី ក្នុងអាណត្តិទី៤នេះ ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង...

ពានរង្វាន់ Golden Ball របស់អតីតកីឡាករ Diego Maradona ឆ្នាំ១៩៨៦ នឹងត្រូវលក់ដេញថ្លៃក្នុងប្រទេសបារាំង

បរទេស ៖ ជាលើកដំបូងហើយដែលគេបានដាក់លក់ដេញថ្លៃពានរង្វាន់មាសបាល់ទាត់ Adidas Golden Ball ជាពានរង្វាន់មាសបាល់ទាត់របស់អតីតកីឡាករ Diego Maradona ដែលបានឈ្នះក្នុងការប្រកួតបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ១៩៨៦ នឹងត្រូវលក់ដេញថ្លៃនៅប្រទេសបារាំងនៅក្នុងខែមិថុនា ឆ្នាំ២០២៤នេះហើយ។ គួរបញ្ជាក់ថា លោក Maradona ដែលបានស្លាប់នៅឆ្នាំ២០២០បានឈ្នះពានរង្វាន់មាសបាល់ទាត់នេះ (មិនមែនមាសសុទ្ធទេ) នៅក្នុងការប្រកួត World Cup នៅប្រទេសម៉ិកស៊ិកនៅឆ្នាំ១៩៨៦ដោយនៅពេលនោះលោកបានធ្វើជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិរបស់ប្រទេសអាហ្សង់ទីន និងបានស៊ុតបញ្ចូលទីបាន...

ប្រជាពលរដ្ឋនៅសង្កាត់ពន្សាំង និងសង្កាត់ពញ្ញាពន់ សូមរួសរាន់មកបំពេញឯកសាចុះបញ្ជីដីធ្លីឲ្យបានគ្រប់គ្នា ពិសេសអ្នកនៅឆ្ងាយ

ភ្នំពេញ ៖ ក្នុងឱកាសចុះត្រួតពិនិត្យការបំពេញឯកសារ និងវាស់វែង ដីធ្លីដើម្បីចុះបញ្ជីជាលក្ខណៈប្រព័ន្ធ នៅសង្កាត់ពញ្ញាពន់ និងសង្កាត់ពន្សាំង កាលពីពេលថ្មីៗកន្លងមកនេះ លោកស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមវាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានដី ក្នុងសង្កាត់ពន្សាំងនិងសង្កាត់ពញ្ញាពន់ ពិសេសម្ចាស់ដីដែលមិនមានម្ចាស់រស់ នៅក្នុងសង្កាត់ទាំង២ខាងលើសូមបងប្អូនរួសរាន់មកបំពេញឯកសាចុះបញ្ជី ដីធ្លីរបស់ខ្លួន ព្រោះបច្ចុប្បន្ននេះក្រុមការងារចុះបញ្ជីដីធី្ល កំពុងរៀបចំឯកសារ ចុះវាស់វែងជូនបងប្អូនដោយមិនគិតថ្លៃ បានជាច្រើនភូមិហើយ។ លោកប្រធានការិយាល័យបញ្ជាក់ថា សម្រាប់សង្កាត់ពន្សាំង...

សារធាតុញៀនចូលខ្លួន កូនតិរិច្ឆាន ហ៊ានលើកដៃសម្លា..ប់ឪពុ.កបង្កើតរបស់ខ្លួននឹងត្រសេះ ស្លា..ប់ ដោយសារតែឪពុ.កហាមមិនឲ្យជក់គ្រឿងញៀន

កំពង់ធំ ៖ ដោយសារតែសារធាតុញៀនគ្រឿងញៀននៅក្នុងខ្លួ បុរសម្នាក់ ហ៊ានលើកដៃសម្លា..ប់ឪពុ.កបង្កើតរបស់ខ្លួនដោយគ្រាន់តែឪពុកប្រដៅមិនអោយជក់គ្រឿងញៀន តែត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច អូរដងដឹង ក្រុមហ៊ុនCRCK1ស្ថិតនៅភូមិស្រែវាល ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ឈ្មោះ គង់ ឈី ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាកូនដោយបានកាប់ទៅលើជនរងគ្រោះ...

ទីក្រុងប៊ែរឡាំងនឹង មិនគាំទ្រសំណើរបស់បារាំងក្នុងការបញ្ជូនទ័ពរបស់ខ្លួនទៅអ៊ុយក្រែននោះទេ

បរទេស ៖ ទីក្រុងប៊ែរឡាំងនឹង មិនគាំទ្រសំណើរបស់បារាំងក្នុងការបញ្ជូន គ្រូបស្ចិមប្រទេស ទៅអ៊ុយក្រែន ដើម្បីបណ្តុះបណ្តាល កងទ័ពរបស់ខ្លួនឡើយ ដោយទីក្រុងប៊ែរឡាំងធ្លាប់បានបញ្ជាក់ យ៉ាងច្បាស់រួចហើយក្នុងអំឡុងពេលការចរចានៅទីក្រុងប្រ៊ូសែលនេះបើយោងតាមការចេញផ្សាយ របស់ RT ។ របាយការណ៍មុននេះ បាននិយាយថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិងកំពុងព្យាយាមបង្កើត ក្រុមចម្រុះដែលមានបំណង ដាក់ពង្រាយអ្នកឯកទេស ដើម្បីបណ្តុះបណ្តាលយោធា អ៊ុយក្រែននៅលើដី។ លោក Macron បានបញ្ជាក់ថា...