មកដឹងពីមូលហេតុដែល VJ តាប៊ុយ សម្រេចចាកចេញពីទូរទស្សន៍My TV បន្ទាប់ពីបម្រើការងារជិត១៣ឆ្នាំ

0
95

ភ្នំពេញ ៖ ទស្សនិកជននិងអ្នកគាំទ្រមានការភ្ញាក់ ផ្អើលគ្រប់គ្នាខណ:ដែលសុខៗស្រាប់តែពីពិធិករល្បីឈ្មោះប្រចាំទូរទស្សន៍MyTV ,វីជេ តាប៊ុយ បានប្រកាសចាកចេញពីស្ថានីយ៍ទូរទស្សន៍មួយនេះដោយមិនអាល័យកន្លែងចាស់ធ្លាប់បម្រើការងារជាមួយគ្នាជិត១៣ឆ្នាំកន្លងមក។

យោងតាមសំណេររៀបរាប់របស់វីជេ តាប៊ុយ បានលើកឡើងដូច្នេញថានាថ្ងៃនេះខ្ញុំបានសម្រេចចិត្តចាកចេញពីMyTVហើយបន្ទាប់ពីបានបំរើការងារនៅទីនេះអស់រយ:ពេលជិត២៣ឆ្នាំ។លោកថាស ម្រាប់ការចាកចេញនេះគឺខ្ញុំនិងMyTVមិនមានប ញ្ហាអ្វីនឹងគ្មាទេគឺគ្រាន់តែខ្ញុំមានអារម្មណ៍ថាហត់ នឿយនិងចង់អោយខ្លួនឯងមានសេរីភាពនិងគេង លក់ស្រួលបានដូចគេ។

វីជេ តាប៊ុយ បន្តថាសូមនិយាយថានាពេលកន្លងម កលោកតែងតែទទួលបាននៅការគាំទ្រយ៉ាងពេញ ទំហឹងពីខាងស្ថានីយ៍ទូរទស្សន៍និងការផ្តល់ឪកាសជាច្រើនតាំងតែពីថ្ងៃដំបូងដែលខ្លួនឈានជើងចូល MyTVនិងសូមអរគូណដល់MyTVដែលយល់ព្រ មតាមការសម្រេចចិត្តរបស់លោក។

លោកបញ្ជាក់ថាលោកមិនចង់គិតម្នាក់ឯងច្រើនទៀ តទេ ជាពិធីករផង ផលិតករផង កក់studioក៏ខ្លួន ឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួន ពិសេ សត្រូវចំណាយពេលស្រាវជ្រាវរកគំនិតថ្មីៗទៀតច ង់និយាយថាហត់ខ្លាំងណាស់ទោះបីជាមានជំនួយ ការជួយសម្រួលការងារក៏ដោយ។នាពេលនេះគឺចង់សំរាកខួរក្បាល ដើរលេង  និងអោយកាដូខ្លួនឯងម្ត ងព្រោះ ដាក់សំពាធលើខ្លួនឯងជាយូរពេកហើយ។

វាហាក់បីដូចជាក្រៀមក្រំដែលត្រូវដើរចេញពីកន្លែងដែលយើងធ្លាប់ហៅថាជាផ្ទះទី២តែសប្បាយចិត្តព្រោះមិនត្រូវគិតច្រើននិងអាចគេងលក់ស្រួលមិនមានstress។នេះជាការលើកឡើងរបស់វីជេ តាប៊ុយ។

តាប៊ុយ បន្ថែមថាបើនិយាយពីទំនាក់ទំនងរវាងខ្ញុំនិ ងMyTVគឺច្រើនរហូតខ្ញុំនៅតែចងចាំព្រោះMy TV បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ១៨០ដឺក្រេពីសិស្សសាលាងាកមកធ្វើការងាររបៀបមនុស្សធំនិងបង្រៀនខ្ញុំពីចំណុចសូន្យរហូតមកខ្ញុំជាមនុស្សម្នាក់ដែលបងប្អូ នស្គាល់សព្វថ្ងៃក៏ដូចជាឱកាសមាសដល់ខ្ញុំគឺការប ញ្ជូនខ្ញុំទៅបណ្តាប្រទេសល្បីៗដើម្បីទទួលយកចំ ណេះដឹងថ្មីផងដែរ៕

Facebook Comments
Loading...